ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនមានបញ្ហាអ្វី មានអីកើតមានក្នុងមូលដ្ឋាន នៅរាជធានីភ្នំពេញ សូមខលទូរស័ព្ទទៅកាន់លេខ 069 516 999

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនប្រជាពលរដ្ឋជាទូទៅថា៖ ខាងក្រោមនេះជាលេខទូរស័ព្ទទំនាក់ទំនង​របស់អ្នកនាំពាក្យ​ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ​ គឺលោកវរសេនីយ៍ឯក​ សាន​ សុខសីហា​ (069 516 999)។ ដូច្នេះ ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន ទាំង១៤ខណ្ឌ អាចខលបាន។
លោកស្នងការ តម្រូវឱ្យដើម្បីឱ្យមន្ត្រីនគរបាលជាតិ ត្រូវបម្រើ ការពារប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង ផ្តល់សេវាសាធារណៈ ក្នុងនោះលោកថែមទាំង ផ្តល់នូវចក្ខុវិស័យ​ ៩ចំណុច​ របស់លោក ក្នុងនាមជា​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ៖

១.​ ពង្រឹងកងកម្លាំងអនុវត្តឲ្យបានល្អនូវបទបញ្ជា​ និង​ វិន័យកងកម្លាំងនគរបាលជាតិ​ ដោយត្រូវមានសីលធម៌ល្អ​ ត្រូវស្លៀកពាក់ឲ្យបានត្រឹមត្រូវ​ និងកាត់សក់ខ្លីជានិច្ច

២.​ ពង្រឹងការហ្វឹកហាត់​ និងការបណ្តុះបណ្តាលជំនាញជាប្រចាំដល់មន្ត្រីដេីម្បីស្របតាមការរីកចម្រេីន​ និងងាយស្រួលយកទៅអនុវត្តការងារប្រចាំថ្ងៃឲ្យបានកាន់តែល្អ​ប្រសេីរ

៣.​ រៀបចំសាងសង់អគារស្នងការថ្មី​ ប្រកបដោយគុណភាពខ្ពស់​ បំពាក់ដោយបច្ចេកទេសទំនេីប​ សម្រាប់មន្ត្រីទាំងអស់ងាយស្រួលក្នុងការបំពេញភារកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់​ ជាមួយនិងអនាម័យ​ស្អាត​ និងបរិស្ថានល្អ​

៤.​ រៀបចំកាត់សម្លៀកបំពាក់ដល់កងកម្លាំងដេីម្បីស្លៀកពាក់ឲ្យបានស្អាតស្រុះគ្នា​ និងជាគំរូដ៏ល្អសម្រាប់នគរបាលជាតិ​

៥.​ បំពាក់សម្ភារ:​ និងមធ្យោបាយឲ្យបានគ្រប់គ្រាន់សម្រាប់កងកម្លាំងដេីម្បីងាយស្រួលក្នុងការបម្រេីប្រជាពលដ្ឋ​ ធានាការពារឲ្យបានសុខសុវត្ថិភាពជូនប្រជាលរដ្ឋ​ ជាពិសេសផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ​

៦.​ រៀបចំសាងសង់អគារស្នាក់នៅ​ និងអាហារដ្ឋាន​ សម្រាប់ផ្តល់ភាពងាយស្រួលដល់កម្លាំងអន្តរាគមន៍ក្នុងការប្រចាំការ​ ២៤ម៉លេី២៤ម៉​ និងរៀបចំសាងសង់ឃ្លាំងថ្មីដែលមានលក្ខណ:ស្តង់ដា​ សម្រាប់ដាក់សម្ភារ:​ផ្សេងៗ​ ធានាឲ្យបានការប្រេីប្រាស់បានយូរអង្វែង​

៧.​ រៀបចំសាងសង់សាលប្រជុំធំដែលមានលក្ខណ:ស្តង់ដាទំនេីប​ ប្រកបដោយគុណភាពខ្ពស់​ និងបំពាក់ដោយបច្ចេកវិទ្យាទំនេីប​ និង
ត្រៀមជាប្រចាំ​ នូវស្បៀងគ្រប់ប្រភេទ​ នៅក្នុងឃ្លាំងសម្រាប់កងកម្លាំង​

៨.​ បំពាក់នៅមធ្យោបាយល្អៗ​ ថ្មីៗ​ ដេីម្បីងាយស្រួលដល់កងកម្លាំងក្នុងការបំពេញភារកិច្ច​ និងចុះប្រតិបត្តិការការងារ

៩.​ យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមន្ត្រីក្រោមឱវាទទាំងអស់ដែលមានជំងឺ​ ជួបគ្រោះថ្នាក់ចរាចរណ៍​ និងជួបបញ្ហាផ្សេងៗ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖