ព័ត៌មានទាន់ហេតុការណ៍៖

អធិការនគរបាលខណ្ឌសែនសុខបានធ្វើការប្រជុំផ្សព្វផ្សាយដល់មន្រ្តីក្រោមឱវាទទាំងអស់ឱ្យយកចិត្តទុកដាក់លើការងារការពាររក្សាសន្តិសុខ សុវត្ថិភាព សាធារណៈ ជូនដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៨និង០០នាទី ដោយទទួលបានផែនការពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានធ្វើការប្រជុំផ្សព្វផ្សាយជូនដល់លោកអធិការរង នាយផ្នែក នាយប៉ុស្តិ៍ និងមន្រ្តីក្រោមឱវាទទាំងអស់ឱ្យយកចិត្តទុកដាក់លើការងារការពាររក្សាសន្តិសុខ សុវត្ថិភាព សាធារណៈ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខ ដើម្បីធានាបានសុវត្ថិភាព ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នាពេលខាងមុខ ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖