ព័ត៌មានទាន់ហេតុការណ៍៖

Barcelona ​សម្រេច​ដេញគ្រូបង្វឹកចេញក្រោយចាញ់ Bayern Munich ៨ទល់២យ៉ាងអាម៉ាស់

ចែករំលែក៖

ក្រុម FC Barcelona បានសម្រេចបណ្ដេញគ្រូបង្វឹកលោក Setienចេញហើយ ក្រោយពីការចាញ់យ៉ាងអាម៉ាស់ទៅលើក្រុម Bayern Munich ក្នុងលទ្ធផល កាលពីយប់មុិញក្នុងក្របខ័ណ្ឌ Champions League វគ្គ៨ក្រុម។

លោក Setien រងសម្ពាធតាំងពីដឹកនាំក្រុម Barcelona ឈរនៅកំពូលតារាង La Ligaរហូតធ្លាក់មកលេខវិញដោយខកខានលើកពានលីគកំពូលអេស្ប៉ាញរដូវកាលនេះ ប៉ុន្តែថ្នាក់ដឹកនាំក្លិបផ្ដល់ឱកាសឱ្យលោកទៀតដើម្បីដឹកនាំប្រកួតក្របខ័ណ្ឌ UEFA Champions Leagueប៉ុន្តែលទ្ធផលមិនបានគាប់ប្រសើរសោះដោយចាញ់ Bayern Munich យ៉ាងអាម៉ាស់ក្នុងវគ្គជម្រុះ៨ក្រុមចុងក្រោយ ហើយក៏សម្រេចបញ្ចប់តំណែងរបស់លោក បើទោះបីនៅសល់កុងត្រាជាងឆ្នាំទៀតក៏ដោយ។

លោក Setien ទើបតែដឹកនាំក្រុម Barcelona បានតែខែប៉ុណ្ណោះក្រោយចាញ់ក្រុម Bayern Munich បានដោយដឹងជាមុនថាការប្រកាសមួយនឹងធ្វើឡើងនៅពេលខាងមុខនេះ ដោយមានការផ្លាស់ប្ដូរជាច្រើនមិនខានក្នុងក្លិ Barcelona

ក្នុងរដូវកាលនេះក្លិប Barcelona ហាក់ដូចជាដុនដាបខ្លាំង ដោយបាត់បង់ពានធំៗចំនួន២គឺលីគកំពូលអេស្ប៉ាញ La Liga និង Champions League ដែលចាំបាច់ក្លិបត្រូវកែប្រែប្រព័ន្ធលេង និងគិតគូរពីសក្តាលនុពលកីឡាករដើម្បីប្រជែងជាមួយក្លិបធំៗនៅរដូវកាលក្រោយ ដោយ៖ភារៈ


ចែករំលែក៖