ភ្នំពេញ៖ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការបុកសុីផាយនៅប្រឡាយបឹងត្របែក និងពិនិត្យស្ថានភាពកម្ពស់ទឹកនៅស្ថានីយបូមទឹកបឹងត្របែក ដែលស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការអមដំណើរពីលោកអភិបាលរងខណ្ឌ លោកនាយករដ្ឋបាលខណ្ឌ ការិយាល័ពាក់ព័ន្ធ និងលោកចៅសង្កាត់ផ្សារដើមថ្កូវ បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការបុកសុីផាយនៅប្រឡាយបឹងត្របែក និងពិនិត្យស្ថានភាពកម្ពស់ទឹកនៅស្ថានីយបូមទឹកបឹងត្របែក ដែលស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពីត្រួតពិនិត្យរួចមក លោកអភិបាលខណ្ឌចំការមន បានជួបសំណេះសំណាលជាមួយបុគ្គលិកដែលបម្រើការងារនៅស្ថានីយបូមទឹកបឹងត្របែកចំនួន១១ នាក់ ហើយជាមួយគ្នានោះផងដែរលោកអភិបាលខណ្ឌបាននាំយកអំណោយចែកជូនដល់បុគ្គលិកដែលបម្រើការងារនោះ រួមមាន៖ អង្ករ, អាវភ្លៀង, ម៉ាស់, ស្រោមដៃការពារទឹក, ស្បែកជើងកវែងការពារ និងថវិកាមួយចំនួន៕
ដោយ៖ សិលា