ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញចុះជួបសំណោះសំណាលនិងចែកកូនត្រី កង្កែបជូនកសិករនៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្នុងដំណើរអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តស្វាយរៀង ក្នុងគោលបំណងចុះជួបសំណេះសំណាល និងចែកកូនត្រី និងកង្កែបជូនកសិករ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមើលលទ្ធផលនៃការសាងសង់ស្លាក ដើមឈើចងចាំ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកដើមច័ន្ទគីរី ដែលបានផ្តល់ជាម្លប់ដ៏ត្រជាក់ ។

ក្នុងឱកាសសម្តេចបានជួបសំណេះសំណាលជាមួយវារីវប្បករ កសិករចិញ្ចឹមសត្វ និងកសិករចំនួន ១៥០ នាក់នៅខេត្តព្រៃវែង នាថ្ងៃទី១៤ ខែកក្កដា កន្លងទៅនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប បាទី ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលជាថ្ងៃចាប់ផ្តើមបើកយុទ្ធនាការ និងលើកកម្ពស់ផលិតភាពផលិតកម្មវារីវប្បកម្មកម្ពុជាដើម្បីធានាសន្តិសុខស្បៀងក្នុងគ្រួសារ ក្នុងខណ:ដែលប្រទេសជាតិជួបវិបត្តិជំងឺឆ្លងកូវីដ-១៩។
ដោយឡែក ចំពោះកូនកង្កែប ដែលបានលែងក្នុងពិធីនោះក្នុងរយៈពេលមួយខែកន្លងមក ក៏បានធំធាត់បានល្អប្រសើរផងដែរ ៕

ដោយ៖ សិលា


ចែករំលែក៖