ព័ត៌មានទាន់ហេតុការណ៍៖

ប្អូនប្រុសប្រធានាធិបតីដូណាល់ ត្រាំ​​ ទទួលមរណភាព​ក្នុងអាយុ​៧២ឆ្នាំ​

ចែករំលែក៖

អន្តរជាតិ៖ ប្អូនប្រុសប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោកRobert Trump បានទទួលមរណភាព​ក្នុងវ័យ​៧២ឆ្នាំ នៅមន្ទីរពេទ្យ​ កាលពីថ្ងៃទី​១៥ ខែសីហា ។
ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​​ កាលពីថ្ងៃទី​១៥ខែសីហា​បានមានប្រសាសន៍ថា «ខ្ញុំពិតជាសោកស្តាយ និងមានទុក្ខក្រៀមក្រំខ្លាំងណាស់ដែលប្អូនប្រុសរបស់ខ្ញុំបានស្លាប់​ហើយ​។ ប្អូនសម្លាញ់ ប្អូនសម្រាកឲ្យបានស្ងប់ចុះ»។
លោក Robert Trump ដែលជាប្អូនប្រុសប្រធានាធិបតីដូណាល់ ត្រាំ បានចូលព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យPresbyterian ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃទី​១៥ខែសីហា ក្រោយពេលប្រធានាធីបតីដូណាល់ ត្រាំ ទៅសួរសុខទុក្ខ​បានប៉ុន្មានថ្ងៃប៉ុណ្ណោះ។
តាមការលើកឡើងរបស់មន្ត្រីសេតវិមាន លោក​ Robert Trump ធ្លាក់ខ្លួនឈឺធ្ងន់ដេកពេទ្យ​១០ថ្ងៃមកហើយនៅមន្ទីរពេទ្យMount Sinai ក្នុងតំបន់​ Manhattan ក្រោយមកក៏បានប្តូរទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងញូវយ៉កវិញ។
លោកត្រាំមានបងប្អូន​៥នាក់ ​ក្នុងនោះ លោក Robert Trump ជាប្អូនប្រុសពៅក្នុងគ្រួសារ​។​ មិនតែប៉ុណ្ណោះលោក​Robert Trumpបានចូលរួមយ៉ាងសកម្មក្នុង មុខជំនួញរបស់គ្រួសារ ៕

ដោយ ៖ធីរីណា

 


ចែករំលែក៖