ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការ ស ថេត ណែនាំដល់កងកម្លាំងទាំងអស់ ឲ្យបង្កើនការចេញល្បាត ដើម្បីបង្ការ និងទប់ស្កាត់ រាល់បទល្មើសនានា

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ លើផេកផ្លូវការ បានណែនាំដល់កងកម្លាំងទាំងអស់ ឲ្យបង្កើនការចេញល្បាត ដើម្បីបង្ការ និងទប់ស្កាត់ រាល់បទល្មើសនានា កុំឲ្យកើតមានឡើង ក្នុងឱកាសឈប់សម្រាករយ:ពេល៥ថ្ងៃនេះ។

មន្ត្រីនគរបាលបានឱ្យដឹងថា៖  ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កងកម្លាំងចម្រុះជាច្រើននាក់ បានត្រៀមប្រចាំការ និងចេញល្បាត តាមគ្រប់គោលដៅ ដើម្បីជួយសម្រួលចរាចរណ៍ ជាពិសេសដើម្បីបង្ការ និងទប់ស្កាត់ រាល់បទល្មើសនានាកុំឲ្យកើតមានឡើង ស្របពេលដែលប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរចេញពីលំនៅដ្ឋានទៅលេងស្រុកកំណើត និងដើរលេងកំសាន្តជាមួយក្រុមគ្រួសារនៅតាមបណ្តាខេត្តនានា នៅក្នុងឱកាសឈប់សម្រាករយ:ពេល៥ថ្ងៃនេះ។

លោកស្នងការក៏ សូមចូលរួមបើកបរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា និងសូមចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩៕

ដោយ៖ សិលា


ចែករំលែក៖