អន្តរជាតិ៖ក្រុមហ៊ុនអាកាសចរណ៍ ស្វ៊ីសSwiss Airlines បានតភ្ជាប់ជើងហោះហើរទៅកាន់រុស្ស៊ីវិញ ក្រោយស្ថានភាព នៃការឆ្លងកូវីដ-១៩ នៅប្រទេសរុស្ស៊ីល្អប្រសើរឡើង ពិសេសក្រោយទីក្រុងមូស្គូប្រកាសពីការជោគជ័យ ក្នុងការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩។
តាមសេចក្តីប្រកាសរបស់អាកាសយានដ្ឋានអន្តរជាតិDomodedovo ប្រចាំនៅរុស្ស៊ីបានបញ្ជាក់ថា«អាកាសយានដ្ឋានDomodedovoនឹងស្វាគម៍ជើងហោះហើរដំបូងបង្អស់របស់ក្រុមហ៊ុនអាកាសចរណ៍Swiss Airlines ។ សកម្មភាពខាងឡើងកើតឡើងក្រោយពេលប្រទេសស៊ុយអែត បានតភ្ជាប់ជើងហោះហើរទៅកាន់រុស្ស៊ីផងដែរ។
កន្លងមក ស្វ៊ីសបានប្រកាសពីគម្រោងតភ្ជាប់ជើងហោះហើរទៅកាន់ទីក្រុងមូស្គូ។ ស្វ៊ីសបានលុបរុស្ស៊ីចេញពីបញ្ជីប្រទេសមានករណីឆ្លងកូវីដ-១៩ ច្រើន ក្រោយពេលរុស្ស៊ីទប់ស្កាត់ការឆ្លងបានយ៉ាងល្អ ហើយពេលនេះកំពុងតែវិវឌ្ឍទៅប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទៀតផង។
នៅពេលនេះរស្ស៊ី បានចាប់ផ្ដើមផលិតវ៉ាក់សាំង COVID-19 សម្រាប់កញ្ចប់ដំបូងហើយ ក្រោយពេល ប្រធានាធិបតី ពូទីន បានប្រកាសថាប្រទេសរបស់លោកបានផលិតវ៉ាក់សាំង COVID-19 ដោយជោគជ័យ និងបានចុះបញ្ជី ទទួលស្គាល់ដំបូងគេបំផុតនៅលើពិភពលោក បើទោះជាមានការរិះគន់ និងសង្ស័យពីប្រសិទ្ធភាពពីសំណាក់អ្នកជំនាញលោកខាងលិចក៏ដោយ។ វ៉ាក់សាំងនេះ ត្រូវបាន ដាក់ឈ្មោះថា Sputnik V ជាឈ្មោះយកតាមផ្កាយរណបដែលអតីតសហភាពសូវៀត បាញ់បង្ហោះទៅកាន់ទីអវកាសកាលពីឆ្នាំ១៩៥៧៕ដោយ៖ធី រីណា