វៀតណាម៖ នៅច្រកចូលលេខ ១៦០ ផ្លូវត្រឹង កាវ វឹង ក្នុងទីក្រុងដាណាង មានពលរដ្ឋ ៣០០គ្រួសារ មានមនុស្សសរុប១៦០០នាក់ ក្នុងនោះមាន មនុស្ស២០០នាក់ជាប់ពាក់ព័ន្ធ ទៅចូលរួមពិធីបុណ្យសព ដែលមានមនុស្ស៣នាក់ត្រូវបានគេរកឃើញឆ្លងកូវីដ-១៩។
នៅថ្ងៃទី១៦ខែសីហានេះ គណៈកម្មការស្រុក ថាញ់ឃេ ទីក្រុងដាណាង បានឲ្យដឹងថា បានឡើងបញ្ជីឈ្មោះពលរដ្ឋរស់នៅក្នុង ច្រកផ្លូវ ១៦០ បានទៅចូលរួមពិធីបុណ្យសព នៅក្នុងសហគមន៍របស់ខ្លួន។ នៅក្នុងតំបន់នោះដែរ មានផ្សារតូចមួយដែលមានអាជីវករលក់ដូរប្រមាណ២០ តូបប៉ុណ្ណោះ។
ក្នុងករណីមួយផ្សេងទៀតដែលចាប់អារម្មណ៍ គឺ លោក NVL ប្រធានក្រុមនៅក្នុងតំបន់ខាងលើ ពេលថ្មីៗ បានទៅចែកប័ណ្ណសម្រាប់ទៅផ្សារដល់ពលរដ្ឋ។ ក្នុងរយៈពេលដែលលោក ទៅចែកចាយពលរដ្ឋរូបណា បានជួបលោក ទទួលប័ណ្ណនោះ គឺត្រូវតែយកកំហាកទៅធ្វើតេស្តរកកូវីដ-១៩ទាំងអស់នៅថ្ងៃទី១៦ខែសីហានេះ ។
ចំណែកពិធីបុណ្យសពលោកយាយកើតឆ្នាំ១៩៣០ ធ្វើឡើងនៅថ្ងៃទី១២ដល់ថ្ងៃទី១៤ខែសីហា នៅច្រកផ្លូវ ១៦០ ។
ក្រោយពិធីបុណ្យសពមន្ទីរសុខាភិបាលបានរកឃើញមនុស្ស៣នាក់វិជ្ជមានកូវីដ-១៩ ធ្លាប់បានទៅចូលរួមក្នុងពិធីបុណ្យសពខាងលើ។ ទាំងនោះហើយទើបមន្ត្រីក្នុងតំបន់ បានធ្វើតេស្តពលរដ្ឋដែលធ្លាប់ទៅចូលរួមពិធីបុណ្យសព។ នៅពេលនេះអ្នកដែលចូលរួមបុណ្យត្រូវធ្វើចត្តាឡីស័កទាំងអស់ រង់ចាំការធ្វើតេស្ត៕
ដោយ៖ធី រីណា