ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន៖ សូមបងប្អូនជនរួមជាតិ រីករាយថ្ងៃឈប់សម្រាក ១៧- ២១សីហា និងថែរក្សាសុវត្ថិភាព សុខភាព

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ បានក្រើនរំឮក ដល់បងប្អូនជនរួមជាតិ សូមថែរក្សាសុវត្ថិភាពសុខភាពចៀសវាងការឆ្លងជំងឺកូវីដ១៩ និងសូមសម្អាតរថយន្តជាប្រចាំ ពាក់ម៉ាសជាប់ជានិច្ច លាងដៃឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាពចៀសវាងធ្វើដំណើរជាមួយអ្នកមានអាការៈក្តៅខ្លួន  និងផ្លូវដង្ហើម…។ល។ និង ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា៖ ក្រៅពីសុវត្ថិភាពសុខភាព សូមបងប្អូនបើកបរមានការប្រុងប្រយ័ត្ន យោគយល់អោយគ្នាទៅវិញទៅមក ហើយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចៀសវាងកុំអោយមានការសោកស្តាយនៅក្នុងថ្ងៃឈប់សម្រាក។

សម្តេចសូមអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អោយបានល្អនៅក្នុងថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី ១៧ ដល់ ២១ សីហា ២០២០ នេះ៕ អរគុណសន្តិភាព


ដោយ៖ សុខ ខេមរា


ចែករំលែក៖