ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួឲ្យរន្ធត់រវាងម៉ូតូសណ្ដោងរ៉ឺម៉កបើកមិនមានភ្លើងបំភ្លឺផ្លូវក្រោយត្រូវម៉ូតូបុកពីក្រោយរួចហើយខ្ទាតចូលរថយន្តបណ្ដាលឲ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង២៨នាទីយប់ថ្ងៃទី១៦ ខែសីហាឆ្នាំ២០២០ ស្ថិតផ្លូវជាតិលេខ ០១ ចន្លោះបង្គោលគីឡូម៉ែត្រ១៣៤និង១៣៥ ស្ថិតក្នុងភូមិ សាមគ្គី សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាបុរសរងគ្រោះមានឈ្មោះ ជេត មករា ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ព្រៃត្រុំ ឃុំ ញ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង ។
ជិះម៉ូតូម៉ាកស៊ុយហ្សុយគីLet’s ពណ៌ សលាយក្រហម ពាក់ស្លាកលេខ ស្វាយរៀង ១N ១៦៦៣ ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កត្រូវបានស្គាល់ឈ្មោះ រ៉េន សុជាតា ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ ព្រៃធំ សង្កាត់ ព្រៃអង្គុញ ក្រុង បាវិត ខេត្ត ស្វាយរៀង ។
ក្រោយឃើញសភាពការណ៍មិនស្រួលរត់គេចខ្លួនបាត់បន្សល់តែម៉ូតូហុងដា Wave ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១A ១១៧៩នឹងកន្លែង។
ប្រភពបន្តថារីឯម្ចាស់រថយន្តមិនស្គាល់អត្តសញ្ញាណក៏បានរត់គេចខ្លួនបន្សល់រថយន្ដម៉ាក LEXUS LX ៤៧០ ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង ២B ៦៩២៩ ។
បើតាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុមានម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងធ្វើដំណើរពីលិចមកកើតលើផ្លូវជាតិលេខ ០១ Km ១៣៤និង១៣៥ មិនមានភ្លើងបំភ្លឺផ្លូវខាងក្រោយក៏ត្រូវបុរសជិះម៉ូតូម៉ាកស៊ុយសូគីLet’s ពណ៌ សលាយក្រហម ក្នុងទិសដៅស្របគ្នាចាប់ហ្វ្រ័ងមិនទាន់បុកពីក្រោយពេញទំហឹងរួចក៏ខ្ទាតចូលរថយន្ត ម៉ាក LEXUS LX ៤៧០ខាងលើ បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកអ្នករបួសធ្ងន់ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។
ចំណែកវត្ថុតាងទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងនិងអូសយកមក រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ដើម្បីដោះស្រាយពេលក្រោយ៕យឹម សុថាន