ភ្នំពេញ៖ មន្ត្រីនគបាលទាំងអស់តែងតែត្រូវបានយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាមួយការផ្តល់កម្លាំងចិត្ត និងផ្តល់ពីចក្ខុវិស័យការងារ ឱ្យមានស្មារតីសាមគ្គីផ្ទៃក្នុង យកចិត្តទុកដាក់ តាមតួនាទី ភារកិច្ច។
នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២០នេះដែលជាថ្ងៃឈប់សម្រាកសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការទូទៅ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជីញចុះត្រួតពិនិត្យដោយផ្ទាល់តាមគ្រប់គោលដៅ បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល និងបាននាំយកជាទឹកសុទ្ធ ភេសជ្ជ: និងថវិកា មួយចំនួនផ្តល់ជូនកងកម្លាំងដែលឈរជេីងប្រចាំការតាមគ្រប់គោលដៅដេីម្បីសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសថ្ងៃឈប់សម្រាក៥ថ្ងៃនេះ ៕ដោយ៖ សិលា