កណ្ដាល៖ បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ ត្រូវរថយន្តមួយគ្រឿងម៉ាកFUSOបុកពេញមួយទំហឹង កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩និង២៩នាទីយប់ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៣២-៣៣.ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឭបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា តាំង ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិសរសី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បើកម៉ូតូម៉ាកHONDA DREAM ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FC-3112 (ស្លាប់)។ ចំណែករថយន្តម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខកំពង់ធំ3A-1086 (អ្នកបើកបររត់គេចខ្លួន)។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ត១គ្រឿងម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខកំពង់ធំ3A-1086 បើកបរក្នុងទិសដៅពីជើងទៅត្បូង(ឧដុង្គ-ភ្នំពេញ) លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FC-3112 ដែលកំពង់បើកបរក្នុងទិសដៅពីជើងទៅត្បូង(ភ្នំពេញ-ឧដុង្គ) ដោយឈ្មោះ ជា តាំង បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងហេតុតែម្តង ។
ក្រោយពេលកើតហេតុកំលាំងជំនាញបានចុះដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែង និងកសាងឯកសារយករថយន្តនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីបន្តនីតិវិធី៕
ដោយ៖ស្អាង ជ័យ