ខេត្តរតនគិរី៖ ការដឹកជញ្ជូនឈើត្រូវបានបង្ក្រាប នៅវេលាម៉ោង០២និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នៅលើផ្លូវជាតិ៧៨A ស្ថិតនៅភូមិ០២ ឃុស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ។
ករណីបង្ក្រាបនេះ កម្លាំងអាវុធហត្ថដឹកនាំដោយលោក វរសេនីយ៍ រស់ វណ្ណា មេបញ្ជាការមូលដ្ឋានស្រុកកូនមុំ ខេត្តរតនគិរី បានបង្ក្រាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត ដោយបានឃាត់រថយន្តម៉ាកហ៊ីយ៉ាន់ដាយស្តារិច ចំនួន០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ2E.7642 ដឹកឈើអារសាត្រាវចំនួន១២សន្លឹក។
បច្ចប្បន្នវត្ថុតាងត្រូវបានកម្លាំងមូលដ្ឋាន ស្រុកបញ្ជូនទៅជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ សិលា