ខេត្តកណ្តាល៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ត្រួតពិនិត្យកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្រជុំជួរចំណុចខ្ពស់ត្រៀមការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរ។
នាឱកាសនេះដែរ លោកស្នងការបានពាំនាំប្រសាសន៍ផ្តាំផ្ញើ របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ សួរសុខទុក្ខដល់កងកម្លាំង ជាពិសេសគឺសូមថែរក្សាសុខភាព ធ្វើអនាម័យអោយបានល្អប្រសើរដើម្បីចៀសផុតពីជម្ងឺឆ្លង( COVID-19 )៕ដោយ៖ សិលា