អន្តរជាតិ៖ សារព័ត៌មានStraits Times នៅថ្ងៃទី១៧ ខែសីហា បានផ្សាយថា ពលរដ្ឋនៅទីក្រុង ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ បាននាំគ្នាធ្វើបាតុកម្មប្រឆាំង ច្បាប់បង្ខំឲ្យពលរដ្ឋ ពាក់ម៉ាស់នៅទីសាធារណៈ។
ពលរដ្ឋ រាប់រយនាក់ នៅទីក្រុងបាននាំគ្នាប្រមូលផ្តុំ នៅទីលានPlaza Colon ក្នុងទីក្រុង ម៉ាឌ្រីត ដោយស្រែកពាក្យស្លោក «សេរីភាព»។ ជាមួយគ្នានោះក៏មានស្លាកបដា សរសេរអក្សរថា «វីរុសមិនស្ថិតស្ថេរ»«ម៉ាស់អាចសម្លាប់មនុស្ស»ឬ«យើងខ្ញុំមិនខ្លាច»។
តាមសារព័ត៌មាន Straits Times ក្រុមបាតុករចូលរួមធ្វើបាតុកម្មខាងលើតាមការអំពាវនាវលើបណ្តាញសង្គម ដើម្បីធ្វើបាតុកម្មប្រឆាំង ការបង្ខំឲ្យពាក់ម៉ាស់នៅទីសាធារណៈ ក្រោយពេលរដ្ឋាភិបាលអេស្ប៉ាញ បានអនុម័ត ឲ្យពាក់ម៉ាស់ទប់ស្កាត់ការឆ្លងកូវីដ-១៩។
ចំនួនអ្នកឆ្លងកូវី—១៩ ក្នុងប្រទេសអេស្ប៉ាញកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ចាប់តាំងពីថ្ងៃទី២១ខែមិថុនា មកទល់ពេលនេះ។
បច្ចុប្បន្នអេស្ប៉ាញស្ថិតនៅលំដាប់លេខក្នុងតារា ប្រទេសមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេ ដោយមានអ្នកឆ្លងសរុប ៣៥៨៨៤៣នាក់ ស្លាប់២៨៦១៧ នាក់ គិតត្រឹមថ្ងៃទី ១៧ខែសីហាឆ្នាំ២០២០៕ដោយ៖ធី រីណា