ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់នៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកគោយន្ដកន្ដ្រៃពីក្រោយ

ចែករំលែក៖

     ខេត្តឧត្ដរមានជ័យ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូបុកគោយន្ដពីក្រោយ   នៅយប់ថ្ងៃអាទិត្យ ១២ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែសីហាឆ្នាំ ២០២០ វេលាម៉ោង ១៩៖៤៥នាទី ស្ថិតនៅលើកំណាត់ផ្លូចជាតិលេខ៦៨ក្នុងភូមិអន្លង់វែងថ្មី សង្កាត់កូនក្រៀលក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងគោយន្តកន្ត្រៃ និងម៉ូតូ ក្នុងទិដៅស្របទិសគ្នា ពីជើងទៅត្បូង នៅលើផ្លូវជាតិលេខ ៦៨ ចន្លោះបង្គោលគីឡូម៉ែត្រ៨១-៨២ ស្ថិតនៅភូមិអន្លង់វែងថ្មី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ បណ្តាលឱ្យមនុស្សស្លាប់ ១ នាក់(ប្រុស) ។

   ១-អ្នកបើកបរម៉ូតូឈ្មោះ ស៊ឹម ផៃរ៉ូត ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ ជាងអគ្គិសនីអូរស្មាច់  រស់នៅភូមិកំណប់សង្កាត់បន្សាយរាក់ ក្រុងសំរោង  ខេត្តឧត្តរមានជ័យ (ស្លាប់) បើកបរម៉ូតូម៉ាក វីវ៉ា ពណ៌ ក្រហម   ពាក់ស្លាកលេខ បាត់ដំបង 1G-0674  ។

    ២-អ្នកបើកបរគោយន្តកន្រ្តៃ  ឈ្មោះ ស៊ន់ ស៊ីម ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្លង់វែងថ្មី សង្កាត់ កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ  ( គ្មានរបួស) បើកគោយន្តកន្ត្រៃ ម៉ាកស្យាមគូបូតា ពណ៌ក្រហមស៊េរីឆ្នាំ ២០១៩                  

 មូលហេតុ៖គោយន្តកន្រ្តៃគ្មានភ្លើងឬចំណាំងផ្លាតខាងក្រោយ 

និងម៉ូតូបើកបរល្បឿនលឿនមិនប្រុងប្រយ័ត្ន ទៅបុកគោយន្តកន្ត្រៃ ពីក្រោយនៃផ្នែកខាងឆ្វេងបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ។

   ចំណែកសាកសពបានប្រគល់ជូនទៅអោយសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី។

   ក្រោយពេលកើតហេតុកម្លាំងជំនាញ ចរាចរណ៍ក្រុងសំរោង សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ រដ្ឋបាលសង្កាត់កូនក្រៀល បានធ្វើកាវាស់វែងកន្លែងកើតហេតុ ។ 

រីឯវត្ថុតាងទាំងសងខាង បានយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងសំរោង ដើម្បីរៀបចំនីតិវិធីបន្ត ៕ប៉ែន នួន


ចែករំលែក៖