ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ មិនមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ ហើយអ្នកជាសះស្បើយក៏គ្មានដែរ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសជូនព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះ មិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនោះទេ ហើយករណីជាសះស្បើយក៏មិនមានដែរ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន៖

-អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់)។

-ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៣៨នាក់ (ស្មើនឹង ៨៧.១៨% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រី ៥០នាក់ និងបុរស១៨៨នាក់។

-អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប ៣៥នាក់៖ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ២៧នាក់ (ស្ត្រី ០៣នាក់ និងបុរស ២៤នាក់) នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មានចំនួន ០៣នាក់ ជាបុរស នៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ មានចំនួន០៤នាក់ ជាបុរស នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានចំនួន ០១នាក់ (ស្ត្រីជនជាតិកាហ្សាក់ស្តង់)៕ដោយ៖ សិលា

 


ចែករំលែក៖