ព័ត៌មានទាន់ហេតុការណ៍៖

ខាត់ សុឃីម ប៉ះសម្តីជាមួយ ទ្រី ដាណា

ចែករំលែក៖

    ភ្នំពេញ៖ ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងស្រទាប់មហាជនក្រោយពីគេបានឃើញការប៉ះពាល់ពាក្យសម្តីផ្លែផ្កាមួយចំនួនកើតមានរវាងតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម និង អ្នកលក់អនឡាញ ល្បីឈ្មោះអ្នកនាងទ្រី ដាណា។ ការប៉ះពាក្យសម្តីនេះកើតមានឡើងក្រោយពីតារាចម្រៀងខាត់ សុឃីម បង្ហោះសាររៀបរាប់អំពីអ្នកធ្វើបុណ្យហើយស្បថស្បែនោះរហូតមានការឆ្លើយឆ្លងតបវិញពីអ្នកនាងទ្រីដាណា។

ប្រធានបទអ្នកលក់អនឡាញល្បីៗនៅកម្ពុជាបានក្លាយជាប្រធានបទក្តៅគគុកសម្រាប់មហាជនទូទៅ។ ថ្មីៗនេះអ្នកលក់អនឡាញទ្រី ដាណា បានរៀបចំពិធីផឹកទឹកសម្បថបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនលើមុខរបររកស៊ី។ មានការជជែកច្រើនអំពីបញ្ហានេះជាមួយគ្នានេះអ្នកនាងខាត់ សុឃីម បានធ្វើការបង្ហោះសារមួយដែលអ្នកនាងថាជាការចម្លងចេញពីអ្នកលេងបណ្តាញសង្គម ក្នុងអត្ថន័យថា”យីចែហើយបុណ្យធ្វើលុយខ្លួនឯង ចង់អាណាមីណាមិនជឿហីទៅ ចាំបាច់ស្បថអីស្បថយ៉ាងនឹង បើជិះយន្តហោះជួបចែឯងខ្ញុំសុំដូសំបុត្រហើយ សាងបុណ្យរឺបាប ចិត្តចែទើបដឹងច្បាស់ ចែមិនអាចផ្គាប់ចិត្តមនុស្ស១ប្រទេសអោយជឿចែអោយស្រលាញ់ចែឯងបានទេមនុស្ស១០ចិត្ត១០ណាចែ។ ចែអែងចង់បាន feed back ពីបុណ្យមែនចែ copy មិត្ត តែហួសចិត្តដែរ“។

សារនេះទទួលបានការចែករំលែក និងបញ្ចេញទស្សនៈដូចគ្នា និងផ្ទុយគ្នាខ្លះ  ទោះជាយ៉ាងណាមិនបានមួយថ្ងៃផងស្រាប់តែគេឃើញលេចចេញសារតបតមួយយ៉ាងចាស់ដៃពីអ្នកនាង ទ្រី ដាណា

ម្ចាស់ហាងពេជ្រ រូបនេះលើកឡើងថា”ហើយយាយឯងមិនខ្លាច ពាក្យសម្បថទេអីយាយ? ឬមួយក៏យាយឯងធ្លាប់ធ្វើអាក្រក់ដាក់គេហើយយាយឯងស្បថបំពាន ចំណែកខ្ញុំវិញគឺខ្ញុំខ្លាចសម្បថណាស់ ហើយក៏ខ្ញុំជឿដែរព្រោះខ្ញុំបរិសុទ្ធមិនដូចយាយឯងនោះទេគេស្បថហើយនៅឆ្លើយថាគេអញ្ចេះអញ្ចុះទៀតសង្ស័យតែយាយឯងធ្លាប់បំពានពីមុនមកហើយមើលទៅបានជាធ្លាក់ដុនដាបដល់ពេលនេះសាងល្អទៅព្រោះជីវិតមនុស្សម្នាក់ម្នាក់មានឡើងមានចុះហើយមានចុះហើយកាន់តែចុះទៀតប្រយ័ត្នសម្ដីប្រយ័ត្នត្រូវបណ្ដាសាណាយាយចាស់ហើយខំកសាងខ្លួនឲ្យល្អទៅក្រែងលោថ្ងៃក្រោយមានបញ្ហាអីខ្ញុំផ្ដល់ជំនួយឲ្យខ្លះហើយយាយឯងនិយាយមកធ្វើមើលតែខ្ញុំនឹងចង់ជិះយន្តហោះជាមួយយាយឯងអញ្ចឹងមានសួរខ្ញុំអត់ថាខ្ញុំចូលចិត្តយាយឯងឬមួយក៏អត់យាយប៉ិនេះសង្ស័យធ្លាប់ធ្វើអាក្រក់មកច្រើនហើយមើលទៅបានជាទ្រាំមិនបានឃើញបញ្ចេញមតិមួយបែបនេះ សង្ស័យយាយប៉ិឯងគុំខ្ញុំយូរហើយ ហើយខ្ញុំទៅធ្វើអីយាយឯងដែរ មិនអីទេខ្ញុំរង់ចាំទទួលជានិច្ចប៉ុន្តែសូមជំរាបឲ្យហើយខ្ញុំមិនមែនប្រភេទមនុស្សជេរបញ្ចោរគ្នាតាមអនឡាញនោះទេស្គាល់ខ្ញុំឲ្យច្បាស់អញ្ចឹងបើសិនជាមានការអីបន្តទៀតយើងជួបគ្នានៅកន្លែងផ្សេង ហើយអញ្ជើញយាយឯងញ៉ាំទឹកតែឲ្យឆ្ងាញ់មាត់ដង”។

ទោះជាយ៉ាងណា អ្នកនាងខាត់ សុឃីម បានបញ្ចេញសារដោយខ្លីចុងក្រោយថានាងជាអ្នក និយាយ នាងហ៊ានទទួល

នាងថាសុំទោសដែលនិយាយទៅចៅរើសដាក់ខ្លួន យាយនិយាយ មិនចំពោះអ្នកណាទេ អត់បាននិយាយចំឈ្មោះទេ ហើយ ការសរសេ យកពីគេដែរនឹង គិតម៉េចទៅចៅ ខឹងហើយនៀក អ្នកមានសម័យ២០២០ អញ្ចឹង”។

មានការបញ្ចេញមតិខ្វែងយោបល់គ្នាជាច្រើនក្រោយសារឆ្លើយឆ្លងទាំងនេះត្រូវបានបង្ហោះជាសាធារណៈគេនៅមិនទាន់ដឹងទេថាតើនឹងមានប្រតិកម្មអ្វីបន្តទៀតនៅពេលខាងមុខពីម្ចាស់ហាងពេជ្រ ល្បីឈ្មោះខាងលើ៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖