ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកស្ថានកុងស៊ុលចិន​នៅអាមេរិកបានវិលត្រឡប់ដល់ទីក្រុងប៉េកាំងវិញហើយ

ចែករំលែក៖

មន្ត្រីនិងបុគ្គលិក​ស្ថានកុងស៊ុលចិននៅទីក្រុង ​Houston ​អាមេរិក ​បានវិលត្រឡប់មកដល់ទីក្រុងប៉េកាំងវិញហើយ កាលពីយប់ថ្ងៃទី​១៧ខែសីហា ក្រោយពេលអាមេរិកបិទស្ថានកុងស៊ុលនេះកាលពីចុងខែកក្កដា​។
សារព័ត៌មាន China Daily បានផ្សាយថា បុគ្គលិកមន្ត្រីរាជការធ្វើការនៅស្ថានកុងស៊ុល​ចិនក្នុងទីក្រុងHouston រដ្ឋតិចសាស បានមកដល់ទីក្រុងប៉េកាំងដោយសុវត្ថិភាព​តាមជើងហោះហើរពិសេសកាលពីយប់ថ្ងៃទី​១៧ខែសីហា​។
ពិធីទទួលមន្ត្រីស្ថានកុងស៊ុលចិន នៅអាកាសយានដ្ឋាន​ទីក្រុងប៉េកាំង មានទាំង រដ្ឋមន្ត្រីការបរទេស លោក វ៉ាងយី ផងដែរ​ ។ មានប្រសាសទៅកាន់ក្រុមអ្នកសារព័ត៌មាន​នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង​ រដ្ឋមន្ត្រីក្រសួងការបរទេសចិន​បាន សរសើរដល់បណ្តាមន្ត្រីស្ថានកុងស៊ុលដែលខិតខំធ្វើការអស់ពីកម្លាំងកាយចិត្ត​ ក្នុងបរិយាកាសប្រកបដោយគ្រោះថ្នាក់។
លោកវ៉ាងយី​បានបញ្ជាក់ទៀតថា​« ពួកគាត់បានប្តេជ្ញាការពារផលប្រយោជន៍និងតម្លៃរបស់ប្រទេសជាតិ​ ក៏ដូចជា ​ផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័នក្រសួងការបរទេសចិន​»។
ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននិង ប៉េកាំងកាន់តែតានតឹង ខ្លាំងឡើង​ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពាក់ព័ន្ធ បញ្ហាជាច្រើន ។ កាលពីថ្ងៃទី​២១ខែកក្កដា អាមេរិកបានចេញបញ្ជាឲ្យបិទស្ថានកុងស៊ុលចិននៅទីក្រុង Houston ។ ចំណែកចិនវិញក៏បានបិទស្ថានកុងស៊ុលអាមេរិក ផងដែរ​៕ដោយ៖ធី រីណា


ចែករំលែក៖