ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះរញ្ជួយដីនៅប្រទេសហ្វីលីពីនកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារទីក្រុង Pawican

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទីអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០នេះ បើតាមប្រភពពីទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) ដែលដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ថា មានករណីគ្រោះរញ្ជួយដីមួយដែលមានកម្លាំង .៩រ៉ិចទ័រ បានវាយប្រហារតំបន់ភាគឦសាននៃទីក្រុង Pawican ប្រទេសហ្វីលីពីន។

ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) បានបញ្ជាក់ថា ចំណុចកណ្តាលនៃការរញ្ជួយដីដែលមានជម្រៅ ៣៣. គីឡូម៉ែត្រខាងលើនេះ ត្រូវបានគេកំណត់ជាបឋមថា មានរយៈទទឹងខាងជើង ១២.១០១ ដឺក្រេ និងរយៈបណ្តោយខាងកើត ១២៤.០៨៧ ដឺក្រេ។

បច្ចុប្បន្ន ក្រោយកើតហេតុភ្លាមៗ អាជ្ញាធរមិនទាន់អះអាងថា មានអ្នកស្លាប់ឬរងរបួសនៅឡើយទេនោះ៕ដោយ៖ស តារា


ចែករំលែក៖