ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិចិនម្នាក់ ពីបទមនុស្សឃាតនៅប្រទេសចិន

ចែករំលែក៖

     ភ្នំពេញ៖ ដោយយោងតាមសំណើរបស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីវេលាម៉ោង១ នឹង០៥នាទីរសៀលថ្ងៃទី១៧ខែសីហាឆ្នាំ២០២០ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍យោងតាមបញ្ជាពី ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិនម្នាក់ ពីបទ៖ មនុស្សឃាតនៅប្រទេសចិន។

លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និអនុវត្តនីតិវិធីរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាតិចិន ឈ្មោះ HUANG CHENYANG ភេទប្រុស ឆ្នាំកំណើត១៩៩៨។ ជននេះត្រូវបានឃាត់ខ្លួននៅសណ្ឋាគារអូរឫស្សីទី១ ដែលមានទីតាំងនៅអាគារលេខ១៤ ផ្លូវលេខ១១១ កែងផ្លូវលេខ១៩៨ ភូមិ៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករារាជធានីភ្នំពេញ។

លោកនាយការិយាល័យបន្តថា ក្រោយឃាត់ខ្លួនជនជាតិចិននោះ សម្ភារដកហូតរួមមាន៖១ទូរស័ព្ទដៃ ចំនួន០៣គ្រឿង, -Ipad ចំនួន០១គ្រឿង,វ៉ាលី ចំនួន០២វ៉ាលី, ចិញ្ចៀន(ពណ៌លឿង) ចំនួន១៧វង់, កាបូបខ្មៅ ចំនួន០១កាបួប (គ្មានអីវ៉ាន់), អត្តសញ្ញាណប័ណ្ណចិន ចំនួន០២សន្លឹក, កាតធនាគារចិន ចំនួន១០សន្លឹក,កាតទូរស័ព្ទ ចំនួន០២សន្លឹក។

បច្ចុប្បន្នជនដៃដល់ និងសម្ភារដកហូត ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត ដោយ៖ស តារា


ចែករំលែក៖