ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បន្តចុះរៀបចំសណ្ដាប់ធ្នាប់​សាធារណៈ​ អនាម័យ និងបរិស្ថាន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដែល​សមាសភាព​ចូលរួម លោក យស យុទ្ធី អភិបាលរង​ខណ្ឌ លោក នី សាមិ​ត្តប្រធាន​ការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ​ខណ្ឌដូនពេញ លោក មុត ប៊ុ​នថន អនុប្រធាន​ការិយាល័យលោក ជួន ចិត្រ អធិការរង​ខណ្ឌ លោក គីម វុត្ថា ប្រធាន​ផ្នែក​ប្រជា​ការពារ​ខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោកហោ ហឿន អនុប្រធាន​ផ្នែកបន្តចុះរៀបចំសណ្ដាប់ធ្នាប់​សាធារណៈ​ អនាម័យ និងបរិស្ថាន ក្នុងមូលដ្ឋានរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែសីហាឆ្នាំ២០២០ ។

ប្រតិបត្តិការចុះ​អនុវត្ត​ការងារ​ខាងលើនេះ មានដូច​ខាងក្រោម​៖

១/ដាក់​កម្លាំង​ទប់ស្កាត់ និង​សម្របសម្រួល​ប្រជាពលរដ្ឋ​មក​តវ៉ា​នៅមុខ​ភូមិគ្រឹះ​សម្តេច​តេជោ។

២/.បន្ត​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់ កាត់​សំ​យ៉ា​ប និង​រុះរើ​តុ កៅអី ផើងផ្កាការសាងសង់​រឹងមាំ នៅ​លើ​ចិញ្ចើ​ផ្លូវ​លេខ១៣០ ផ្លូវ​លេខ១៣៦ និង​ផ្លូវ​លេខ១១៨ សង្កាត់​ផ្សារ​កណ្តាល​ទី១ ជា​លទ្ធផល​៖ ផ្លូវ​លេខ ១៣៦ មាន​ចំនួន ៤៦ទីតាំង កា​ត់​យ៉ា​បសរុប​បាន​ចំនួន ៤៥​/៤៦ទីតាំងនៅសល់០១ទីតាំង ។ ផ្លូវ​លេខ ១៣០ មាន​ចំនួន ៣០ទីតាំង កា​ត់​យ៉ា​បសរុប​បាន​ចំនួន ២៨​/៣០ទីតាំង នៅសល់ ០២ទីតាំង​ ។ ផ្លូវ​លេខ ១១៨មាន​ចំនួន៣៥ទីតាំង កាត់​យ៉ា​បថ្មី​ចំនួន ០១ទីតាំង សរុប​បាន​ចំនួន ៣៥​/៣៥ ទីតាំង និងផ្លូវ​លេខ ១១០ មាន​ចំនួន ១១ទីតាំង កា​ត់​យ៉ា​បសរុប​បាន​ចំនួន ១០​/១១ទីតាំង នៅសល់ ០១ទីតាំង។

៣/.ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​តាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​មានមហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះ​នរោត្តម មហាវិថី ព្រះសីហនុមហាវិថីព្រះស៊ីសុវត្ថិ ផ្លូវ​លេខ ១៣ ១៣៦ ១០៨ ១៤៤ ១៤៨ ជា​លទ្ធផល​៖ចាក់សោ​កង់​រថយន្ត​ចត​ឥត​សណ្តាប់​ធ្នាប់​ទុក​នៅនឹង​កន្លែង​ចំនួន០៣គ្រឿង​ និង អប់រំ​ណែ​នាំ​អ្នកលក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ។

៤/-សហការ​ជាមួយ​ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង១១ ចុះ​ប្រមូល​សំរាម​សេសសល់ និង​បាញ់​ទឹក​លាង​សំអាត​តាម​ដងផ្លូវ និង​ដេប៉ូ​សំរាម​បណ្តោះអាសន្ន​មាន​មហាវិថី ព្រះមុនីវង្ស ព្រះ​នរោត្តម ព្រះសុរាម្រិតព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤១៥៤១៧២ ១៧៨ ១៧៤ និង​ប្រើ​ម៉ាស៊ីនបូមដី សំរាម ស្លឹកឈើ សំអាត​តាម​សួនច្បារ​មុខ​ព្រះបរមរាជវាំង សួន​វិមានឯករាជ្យ ៕ដោយ៖ស តារា


ចែករំលែក៖