ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ​ មន្ត្រីពន្ធនាគារ ​ចុះឆែកឆេររកវត្ថុហាមឃាត់​ និងដកចេញសម្ភារមួយចំនួន ​

ចែករំលែក៖

ខេត្តសីហនុ៖ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ និងបានផ្សព្វផ្សាយអនាម័យ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩ផងដែរនោះលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី១៧ ខែសីហា នាឱកាសថ្ងៃឈប់សម្រាកដំបូងសងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ លោក បានដឹកនាំក្រុមការងារចុះទៅពន្ធនាគារខេត្តព្រះសីហនុ ដើម្បីធ្វើការត្រួតពិនិត្យឆែកឆេររកវត្ថុហាមឃាត់ និងដោះស្រាយយកសម្ភារមួយចំនួនដែលមិនចាំបាច់ចេញ

អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជានិច្ចជាកាលថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ ក៏ដូចជាថ្នាក់ដឹកនាំនៅតាមមណ្ឌលអប់រំកែប្រែពន្ធនាគាររាជធានី ខេត្ត តែងតែយកចិត្តទុកដាក់ខ្ពស់មានវិធានការបង្កាទប់ស្កាត់ការនាំចូលសម្ភារហាមឃាត់នៅក្នុងពន្ធនាគារ ដែលជនជាប់ឃុំព្យាយាមយកចូល ដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ៕ដោយ៖សហការី


ចែករំលែក៖