ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីម៉ាលីលាលែងចេញពីតំណែងក្រោយទាហានចាប់ខ្លួន ម៉ាលីធ្លាក់ក្នុងវិបត្តិ

ចែករំលែក៖

    អន្តរជាតិ៖ប្រទេសតំបន់អាហ្វ្រិកខាងលិច គឺប្រទេសម៉ាលី​ ធ្លាក់នៅក្នុងវិបត្តិកាន់តែខ្លាំង ក្រោយពេលប្រធានាធិបតី ត្រូវកម្លាំងយោធាចាប់ខ្លួន​បង្ខំឲ្យលាលែងចេញពីតំណែង​កាលពីថ្ងៃទី​១៨ខែសីហា​។
ប្រធានាធិបតី ម៉ាលី ​លោក Ibrahim Boubacar Keita បានលាលែងចេញពីតំណែង កាលពីថ្ងៃទី​១៨ខែសីហា​ ហើយរំលាយរដ្ឋសភា ​ក្រោយប៉ុន្មានម៉ោង ដែលកម្លាំងទាហានចាប់ខ្លួនប្រធានាធិបតី​ បង្ខំឲ្យលាលែងចេញពីតំណែង។
ហេតុការខាងលើបានធ្វើឲ្យម៉ាលីធ្លាក់នៅក្នុង​វិបត្តិជាទ្រង់ទ្រាយធំ ក្រោយក្រុមឧទ្ទាមអ៊ីស្លាម និងក្រុមបាតុករ​ទ្រង់ទ្រាយធំ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

កាលពីថ្ងៃទី​១៨ខែសីហាប្រធានាធិបតីIbrahim Boubacar Keita បានប្រកាសលាលែងចេញពីតំណែង តាមកញ្ជក់ទូរទស្សន៍រយៈពេលខ្លី ។​ ក្រៅពីប្រធានាធិបតី នាយករដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់ នៅក្នុងប្រទេសនេះបានលាលែងពីតំណែងផងដែរ​។ នៅពេលនេះ​គេមិនទាន់ដឹងថា អ្នកណាដឹកនាំប្រទេស​នៅឡើយទេ ក្រោយប្រធានាធិបតីលាលែងពីតំណែង។
ប្រទេសម៉ាលី ធ្លាក់ក្នុងវិបត្តិ ដោយមានបាតុកម្មអូសបន្លាយជាច្រើនខែកន្លងមក​ដើម្បីប្រឆាំងរដ្ឋាភិបាល និងអំពើពុករលួយ អសន្តិសុខ​។ ក្រុមបាតុកម្មបានទាមទារឲ្យប្រធានាធិបតីលាលែងចេញពីតំណែង។
អ្នកនាំពាក្យ​កម្លាំងទាហាន យោធាបានបញ្ជាក់ថា ការបង្ខំឲ្យប្រធានាធិបតី មិនមែនជាសកម្មភាពធ្វើរដ្ឋប្រហារនោះឡើយ ​គឺជាការក្រោកឈររបស់ពលរដ្ឋដើម្បីផ្លាស់ប្តូរ៕ដោយ៖ធី រីណា


ចែករំលែក៖