ខេត្តសៀមរាប៖អគ្គិភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងស្រុង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង២រសៀលហើយបាន រលត់ទៅវិញនៅវេលាម៉ោង ៤និង៣០ នាទីរសៀល នៅក្រុមទី០២ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឃុន ម៉ៅ ភេទ ស្រី អាយុ ៦៣ ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ម្ចាស់ផ្ទះរងការខូចខាតដោយអគ្គិភ័យបំផ្លាញមាន ផ្ទះឈើមួយខ្នងទំហំប្រវែង ៥ម៉ែត្រ ×៧ម៉ែត្រ ជញ្ជាំងក្តារប្រក់ស័ង្កសី ខូចខាតទាំងស្រុងនិងទ្រព្យសម្បត្តិក្នុងផ្ទះមានតម្លៃរាប់ម៉ឺនដុល្លារដោយសង្ស័យឆ្លងចរន្តអគ្គិសនី។
ក្នុងពេលនោះមានការអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៧ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥រថយន្តនិងប្រើពេលជិត២ម៉ោងទើបភ្លើងរលត់៕
ដោយ៖ប្រាថ្នា