ព័ត៌មានទាន់ហេតុការណ៍៖

រដូវភ្លៀង​ធ្លាក់សត្វ​ចង្រិត​ក្នុង​ខេត្ត​ក្រចេះ លក់បានក្នុង​១​គីឡូក្រាម​មាន​តម្លៃ​១២​ម៉ឺន​រៀល នឹងអាចនាំ​ចេញទៅ​ប្រទេស​ថៃ​

ចែករំលែក៖

​ភ្នំពេញ ​៖ បច្ចុប្បន្ននេះ អាជីវករលក់សត្វ​ចង្រិត​ ក្នុង​ខេត្ត​ក្រចេះ អាចលក់ទៅឲ្យអតិថិជនបានក្នុង​១​គីឡូក្រាម​ ​តម្លៃ​១២​ម៉ឺន​រៀល ដោយចង្រិត​នោះមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ហើយ​សម្បូរ​ភាគ​ច្រើនតែ ​ក្នុង​រដូវវស្សា​ធ្លាក់​ភ្លៀង​សត្វចង្រិត​ទាំងនោះចាប់​ផ្តើម​ចេញ​រកស៊ី​នា​ពេល​រាត្រី​ ដោយមិន​មែនជាចង្រិតចិញ្ចឹម​របស់​ប្រជាពលរដ្ឋ​នោះឡើយ​ គឺជាក់ស្ដែងនៅក្នុង​ខែ ​វិច្ឆិកា , ខែធ្នូ​ ជា​រដូវ​ចង្រិត​ពង ​រហូត​ដល់​ខែ​មិថុនាវិញ​ ​។

​ក្នុង​ឱកាសនោះ ​ដែល​ប្រជាពលរដ្ឋ​អាច​ចាប់​ចង្រិត​រស់​បាន​តាមរយៈ​ ការ​ប្រើ​ភ្លើង​ដាក់​តាម​វាលស្រែ​និង​ធ្វើ​អាង​ ដោយ​ប្រើ​ក្រណាត់​ប្លាស្ទិក​នៅ​ពេល​ដែល​ចង្រិត​ហើរ​មក​ប៉ះ​ក្រណាត់​ប្លាស្ទិក​នឹង​ធ្លាក់​ចូល​ទឹក​ក្នុង​អាង​ ដែល​រៀបចំ​ជាស្រេច​នោះ​។

​ទាក់ទិនបញ្ហានេះដែរ អាជីវករម្នាក់ ដែលជាអ្នកលក់​បង្កង​ធម្មជាតិ​នៅ​ក្នុង​ភ្នំពេញ​ បាននិយាយថា “ដោយ​សារ​តែ​មាន​អ្នក​ទទួលទាន​ច្រើន​ចំពោះ​ចង្រិត​ដូង​នេះ ​ទើប​មានការ​កុម្ម៉ង់​ច្រើន​ហើយ​ប្រភព​ដើម​ចង្រិត​រស់​នេះ ​នាំចូល​ពី​ខេត្ត​ក្រចេះ​ជា​ប្រភេទ​ចង្រិត​ធម្មជាតិ​ មិនមែន​ចង្រិត​ចិញ្ចឹម​នោះ​ទេ​“។ ​អាជីវកម្មរូបនេះបន្ត​ទៀត​ថា ​អាស្រ័យ​ដោយ​កា​រ​កុម្ម៉ង់​ពី​អតិថិជន​ច្រើន​ទើប​ស្តង់​តម្រូវ​ឲ្យ​កុម្ម៉ង់​បន្ត​ទៅ​អ្នក​ចាប់​ចង្រិត​រស់​ឲ្យ​នាំចូល​ពី​ខេត្ត​ក្រចេះ​ទៅ​ភ្នំពេញ​ ដោយ​ប្រើ​រយៈពេល​យូរៗ​ម្តង​ពុំ​មាន​រាល់ថ្ងៃ​នោះ​ទេ​។ ​កា​រកុម្ម៉​ង់​ចង្រិត​រស់​នេះ​ ក្នុង​១​ដង​អាច​ទទួល​បាន​មក​លក់​ក្នុង​ស្តង់​ចាប់ពី​៦​គីឡូក្រាម​ទៅ​១២​គីឡូក្រាម​ ដោយមាន​អ្នក​កុម្ម៉​ង់​ចាប់ពី​២​គីឡូក្រាម ៤​គីឡូក្រាម​ដល់​៦​គីឡូក្រាម​ជា​ប្រភេទ​ចង្រិតដូង​។

​គួរបញ្ជាក់ថា សត្វចង្រិតដូង​ ត្រូវបានអ្នកដែលចូលចិត្តពិសារវា គឺគេតែងតែយក​មក​ចម្អិន​ញាត់​ជាមួយ​សណ្តែក​ដី​ ដើម្បីបំពងទើបមាន​រសជាតិ​ឆ្ងាញ់ ហើយ​ចង្រិតដូង​នេះ​មានតម្លៃ​លក់​ចេញ​ក្នុង​១​គីឡូក្រាម​១២​ម៉ឺន​រៀល​។​ បច្ចុប្បន្ន​នៅ​រដូវភ្លៀង​ធ្លាក់​ចង្រិត​សម្បូរ​ភាគច្រើន​ក្នុង​ខេត្ត​ក្រចេះ​ ដែល​ប្លែក​ពី​ប៉ុន្មាន​ឆ្នាំមុន​ចង្រិត​សម្បូរ​ខ្លាំង​នៅ​ខេត្ត​កំពង់ធំ​ ដែល​មាន​បរិមាណ​រាប់​តោន​ផ្គត់ផ្គង់​ក្នុងស្រុក​ផង​ និង​ធ្វើ​ការ​នាំ​ចេញទៅ​ប្រទេស​ថៃ​តាម​ច្រក​ប៉ោយប៉ែត​ផង​ដែរ​៕ដោយ៖សហការី


ចែករំលែក៖