អន្តរជាតិ៖ បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ បើគិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២២,២៩២,៨០៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៧៨៣,៣៤៩នាក់ និងជាសះស្បើយឡើងវិញ១៥,០៣៥,៥០១នាក់។
សូមជម្រាថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺCOVID-19 ចំនួន ៥,៦៥៣,៥៣៤នាក់ ស្លាប់ចំនួន ១៧៤,៩៥១នាក់និងជាសះស្បើយចំនួន ៣,០០៨,៧២៣នាក់។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ-១៩ គឺប្រទេសប្រេស៊ីល។ ខណៈដែលប្រេស៊ីលមានអ្នកឆ្លង ៣,៤១១,៨៧២នាក់ ស្លាប់ចំនួន ១១០,០១៩នាក់ និងជាសះស្បើយ ២,៥៥៤,១៧៩នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី៣នោះ គឺប្រទេសឥណ្ឌា។ខណៈដែលឥណ្ឌា មានអ្នកឆ្លង ២,៧៦៦,៦២៦នាក់ ស្លាប់៥៣,០២៣នាក់និងជាសះស្បើយ ២,០៣៦,៧០៣នាក់ ៕
ដោយ៖ស តារា