ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខWHO អំពាវនាវឲ្យប្រទេសខ្លះដែលចង់ទទួលបានវ៉ាក់សាំង COVID-19 ផ្តាច់មុខនោះ គួរតែបញ្ឈប់ “ទង្វើជាតិនិយម”

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២០ (ម៉ោងនៅញូវយ៉ក) លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) មានប្រសាសន៍ថាការដែលប្រទេសខ្លះ ព្យាយាមទទួលបានវ៉ាក់សាំង COVID-19 រៀងៗខ្លួន ដោយមិនគិតគូពីប្រទេសដទៃនោះ នឹងធ្វើឲ្យស្ថានការណ៍ COVID-19 របស់ពិភពលោកកាន់តែធ្ងន់ធ្ងរឡើង

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន CNA ដែលដកស្រង់សម្ដី លោកប្រធានអង្គការសុខភាពពិភពលោក បានចេញផ្សាយនាព្រឹកថ្ងៃពុធទី១៩ខែសីហា ឆ្នាំ២០២០នេះថា បន្ទាប់ពីបណ្តាប្រទេសអ្នកមានកាន់តែច្រើនឡើងៗ បានបន្តចុះកុងត្រាបញ្ជាទិញនូវវ៉ាក់សាំង COVID-19 ជាមួយក្រុមហ៊ុនអ្នកផលិតល្បីៗទុកជាមុនរួចស្រេចទៅហើយ ខណៈពេលដែលពិភពលោកនៅមិនទាន់ទាំងមានថ្នាំព្យាបាល និងវ៉ាក់សាំងប្រឆាំង COVID-19 ផងនោះ។

គួរបញ្ជាក់ថា ដើម្បីគ្រប់គ្រង និងបែងចែកវ៉ាក់សាំង COVID-19 ឲ្យមានប្រសិទ្ធភាពនិងជាលក្ខណៈសកល អង្គការសុខភាពពិភពលោកWHO បានរៀបចំដាក់ចេញនូវយន្តការណ៍មួយដែលមានឈ្មោះថា COVAX ប៉ុន្តែទោះជាយ៉ាងណា គេនៅមិនទាន់ដឹងថា តើយន្តការណ៍នេះ នឹង ត្រូវដាក់ឲ្យដំណើរការនៅពេលណា និងមានប្រទេសសមាជិក ប៉ុន្មានចូលរួមនោះទេ៕

ដោយ៖ស តារា


ចែករំលែក៖