ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញា​គ្រឿងញៀនម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន​របស់តុលាការខេត្តកំពង់ស្ពឹ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ កម្លាំងអធិដ្ឋាននគរបាលស្រុកឧដុង្គបានឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការខេត្តកំពង់ស្ពឹ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០នេះត្រង់ចំណុចដីពុះឡូត៍ស្ថិតភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្តស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

បើតាមសម្ដីនគរបាលស្រុកឧដុង្គ បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងកំពុងជិះល្បាតក្នុងភូមិសាស្រ្ដដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ លុះមកដល់ចំណុចដីពុះឡូត៍ស្ថិតភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ក៏ប្រទះឃើញមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ភឿ ភីភេទប្រុស អាយុ២៣ឆ្នាំជាមុខសញ្ញាមានដីការបង្គាប់ឲ្យចាប់ខ្លួនរស់នៅភូមិឃុំខាងលើ ជាក់ស្តែងកម្លាំងជំនាញក៏ឃាត់និងឆែករកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿញៀន ចំនួន១៨កញ្ចប់តូចច្រកថង់ប្លាស្ទីករួច និងទូរស័ព្ទដៃចំនួ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី​ ​ដោយ៖សហការី


ចែករំលែក៖