ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរមកដើរលេងកែកម្សាន្តលំហែកាយជិត៨០០នាក់ក្នុងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក្នុងខេត្តស្វាយរៀងមានភ្ញៀវទេសចរមកដើរលេងកែកម្សាន្តលំហែកាយជិត៨០០នាក់ក្នុងថ្ងៃទី១៩ខែសីហាឆ្នាំ២០២០នេះ។

យោងតាមរបាយការណ៍របស់មន្ទីទេសចរណ៍ខេត្តស្វាយរៀងបានអោយដឹងថាក្នុងថ្ងៃទី១៩ ខែសីហា  ឆ្នាំ២០២០ ភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តស្វាយរៀង មានចំនួន ៧៦១ នាក់ ក្នុងនោះ ភ្ញៀវអន្តរជាតិមិនមាននោះទេ។
ដោយ ភ្ញៀវទេសចរមកកម្សាន្តរមណីយដ្ឋានប្រាសាទបាសាក់ចំនួន ៣៦០នាក់រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរចំនួន ៧៥ នាក់ ។

របាយការណ៍បន្តថាភ្ញៀវមកកំសាន្តនៅស្ពានត្នោតមានចំនួន ៣០៧ នាក់និងរមណីយដ្ឋានទឹកវិលចំនួន ១៩ នាក់។

សូមបញ្ជាក់ថាក្រុមការងារមន្ទីរទេសចរណ៍ខេត្ត បានចុះផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រតិបត្តិករ អាជីវករ ពីវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសូមចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ។

បានសហការជាមួយមន្ត្រីនគរបាលទេសចរណ៍ចុះផ្សព្វផ្សាយ វិធានសុវត្តិភាពទេសចរណ៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) សម្រាប់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាននៅក្រុងបាវិត បានចំនួន ០៣កន្លែងផងដែរ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖