ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំខណះម្ចាស់បេីកបរក្នុងល្បឿនលឿនជ្រុលទៅបុកគូទរថយន្តឡិចស៊ីសNX200Tពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុចស្តុបសន្ធរម៉ុក តាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញ រថយន្តម៉ាកឡិចស៊ីសNX200T ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BJ 3383 ធ្វេីដំណេីរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកេីតខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF 2476 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកពីក្រោយរថយន្តឡិចស៊ីសពេញទំហឹង បណ្តាល្យធ្លាកកាងចំណែករថយន្តព្រូសរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលដោយភាគីខាងរថយន្តបង្កចេញថ្លៃជួសជុលទៅលេីរថយន្តឡិចស៊ីសចំនួន៣០០ដុល្លារដេីម្បីបញ្ចប់រឿង៕ដោយ៖សុខាសែនជ័យ