ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុករថយន្តស៊េរីទំនេីបម៉ាកOD Q7 ចំពីចំហៀងខាងមុខពេញទំហឹង បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខមហាវិទ្យាល័យ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា ដំបូងគេឃេីញរថយន្តស៊េរីទំនេីបម៉ាកOD Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AK-6966 ដែលបេីកបរដោយបុរសម្នាក់ជាជនជាតិចិន និងនារីម្នាក់ជាជនជាតិខ្មែររួមដំណេីរជាមួយបើកតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុីក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ត្រឡប់ក្រោយវិញមិនទាន់នឹងផុតផងនោះ ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក MSX គ្មានស្លាកលេខ មកពីក្រោយយ៉ាងលឿនបានបុករថយន្តខាងលេីចំចំហៀងក្បាលខាងឆ្វេងរថយន្តពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់ រីឯម៉ូតូគាបជាប់ជាមួយរថយន្តរងការខូចខាតយ៉ាងដណំ ។
ក្រោយកេីតហេតុ ជនរងគ្រោះម្ចាស់ម៉ូតូត្រូវបានរថយន្តសាមុយដឹកបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកតៃកុងរថយន្តខាងលេីក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ចូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល អូរបែកក្អម ។ ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅខាងជំនាញចរាចរណ៍ខណ្ឌសែនសុខ ដេីម្បីមកធ្វេីការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ៕ដោយ៖ ភារ៉ា ដង្កោ