ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះមានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីទេ

ចែករំលែក៖

ភ្នំពេញ៖ មានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាលបាននៅ ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ ករណីជាសះស្បើយ ៖ ចំនួន ០២នាក់(ស្រី ០១នាក់)

១- បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបានធ្វើចត្តាឡី ស័ក នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន និងបញ្ជូនសារ នៃខេត្តកំពង់ស្ពឺ និងជាអ្នកធ្វើដំណើរតាមជើងហោះហើរមក ពីប្រទេសរុស្ស៊ី ដែលបានបន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

២ – ស្ត្រីជនជាតិកាហ្សាក់ស្ដង់ អាយុ ៤២ឆ្នាំ បានធ្វើដំណើរពីប្រទេសកាហ្សាក់ស្តង់ បន្តជើងហោះហើរពី ប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជានៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ៕

 

ដោយ៖ សិលា


ចែករំលែក៖