ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្រ្តាក់បំផ្លាញសំយាបផ្ទះប្រជាកសិករមួយខ្នងទាំងស្រុង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅរសៀលថ្ងៃពុុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីគ្រោះធម្មជាតិខ្យល់កន្រ្តាក់ នៅគ្រាដែលមេឃកំពុងធ្លាក់ភ្លៀងលាយឡំទៅដោយផ្គរ រន្ទះ បានរងការខូចខាតសំយាបផ្ទះប្រជាពលរដ្ឋ១ខ្នងទាំងស្រុង ប៉ុន្តែពុំបង្កឲ្យមានមនុស្សឬសត្វរងគ្រោះថ្នាក់នោះទេ ។

 ហេតុការណ៍គ្រោះធម្មជាតិបណ្ដាលឲ្យរងការខូចខាតផ្ទះសម្បែងប្រជាកសិករខាងលើ បានកើតឡើងចំផ្ទះរបស់ឈ្មោះ ប៊ុន ហ៊ុង ភេទប្រុស អាយុ ៦០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ខាងលើ។ករណីនេះមន្រ្តីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានសហការ ចុះពិនិត្យ និងធ្វើកំណត់ហេតុរាយការណ៍ជូនថ្នាក់ស្រុកនិងខេត្តផងដែរ៕ ដោយ៖បុឹម ពិន


ចែករំលែក៖