ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ចាម​ចុះ​ បង្ក្រាប​គ្រឿងញៀន​២លេីកនៅក្នុងស្រុក​ ស្ទឹង​ត្រង់​

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ ដើម្បីរក្សាសន្តិសុខ​សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឱ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ កម្លាំងកង​រាជ​អាវុធហត្ថ​មូលដ្ឋានស្រុកស្ទឹងត្រង់បានចុះអនុវត្តបង្ក្រាប​បទល្មើសគ្រឿងញៀនជាបន្តបន្ទាប់​តាមការ​ចង្អុល​បង្ហាញ​ពីលោកសោ សាវឿន​ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ចាម​ ។ 

លោកឧត្តមសេនីយត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមបានដឹងថា​ នៅវេលាម៉ោង៩៖១៥នាទីព្រឹក​ ថ្ងៃ​ទី២០ ខែសីហា​ ឆ្នាំ​២០២០​ កម្លាំងជំនាញកងរាជ​អាវុធហត្ថខេត្តកំពង់ចា​ម​ សហការជា​មួយកម្លាំងមូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុកស្ទឹងត្រង់បានឃាត់​ខ្លួន​ជនសង្ស័យ​៩នាក់ រថយន្ត១គ្រឿង និងម៉ូតូ២គ្រឿង ។ 

លោកបន្តថា​ ការបង្ក្រាបធ្វេីដោយជាក់​ស្តែង​ ស្ថិតនៅឃុំអូរម្លូ និងឃុំបែកអន្លូង ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម​ចំនួន​២លើក​ ឃាត់ខ្លួនសង្ស័យជាបន្តបន្ទាប់ បានចំនួន៥នាក់រួមមានឈ្មោះដូចខាង​ ក្រោម​ ៖​ 

 ១-ឈ្មោះភន អុឹម  ភេទ​ប្រុស អាយុ​៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិដូង៣ដើម ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

  ២-ឈ្មោះ មួន ម៉ី  ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នរស់នៅភូមិចេកជ្វា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ 

  ៣.ឈ្មោះហ៊ី តួ ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ  រស់ក្នុងឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

  ៤-ឈ្មោះរើន ណារ៉ង ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

៥-ឈ្មោះ  អឿង រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ ជនតិខ្មែរ នៅភូមិចេកជ្វា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោកមេបញ្ជាការបញ្ជាក់ថា​ ក្រោយឃាត់ខ្លួន​ពួកគេ​ កម្លាំង​សមត្ថកិច្ច​បានរកឃេីញ​ ម្សៅក្រាមពណ៌ស​ (មេតំហ្វេតាមីន)ចំនួន៣៥កញ្ចប់(ធំ៤តូច៣១កញ្ចប់)ទម្ងន់១៩៦.៣០ក្រាម​ ប្រភេទ wy ៣៣០គ្រាប់ ទម្ងន់៣១.៥៩ក្រាម​ ទូរស័ព្ទដៃចំនួន៤គ្រឿងធុនចុចពិលរថយន្ត១គ្រឿងម៉ាកឡិច​ស៊ីសRX330​ ។ 

 បច្ចុប្បន្នកម្លាំងជំនាញកំពុងចាត់ការតាម​នីតិវិធីដេីម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត៕​ ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖