ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីសាលាសង្កាត់សំរោង ជួបជុំគ្នាហូបបាយសាមគ្គីផង និងប្រជុំកម្លាំងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានផង

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីសាលាសង្កាត់ សណ្តាប់ធ្នាប់ និងប្រជាការពារទាំង៤ភូមិ បានជួបជុំគ្នាហូបបាយសាមគ្គីផង និងប្រជុំកម្លាំងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន របស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់សំរោងទាំងមូល ក្រែងមានជនឆក់ឱកាសមួយចំនួនវាប្រព្រឹត្តិ បទល្មើសផ្សេងៗនៅតាមភូមិ សង្កាត់យើងនេះ ក្នុងខណៈដែលប្រជាពលរដ្ឋបានឈប់សម្រាក ហើយអ្នកខ្លះបានទៅដើរលេងតាមបណ្តាខេត្តឆ្ងាយៗនោះ។

ក្នុងឱកាសនោះ លោក យិន អ៊ីម ចៅសង្កាត់សំរោងមានប្រសាសន៍នាការជួបជុំគ្នាហូបបាយសាមគ្គីនេះ គឺដើមី្បជាការសងដែលបានសន្យាកាលពីថ្ងៃចូលឆ្នាំប្រពៃណីខ្មែរកន្លងមក ថាជួបជុំមន្ត្រីក្នុងសាលាសង្កាត់ សណ្តាប់ធ្នាប់ និងប្រជាការពារទាំង៤ភូមិដែលហត់នឿយរយៈពេលមួយឆ្នាំមក ហូបបាយសាមគ្គី តែដោយសាររាជរដ្ឋាភិបាលលើកពេលឈប់សម្រាកក្នុងកាការពារជំងឺកូវិដ១៩នោះ ទើបយើងមកធ្វើនៅថ្ងៃនេះ។

លោកបន្តថា ក្នុងកម្មវិធីនេះផងដែរមានការចូលរួមពីលោកស៊ីម សុផង់ នាយករដ្ឋបាលខណ្ឌ បានជួយឧប្បត្ថម្ភថវិការចំនួន២០០ដុល្លា និងលោកស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ បានជួយឧប្បត្ថម្ភថវិការចំនួន៣០០ដុល្លា និងសប្បុរសជនជាច្រើនទៀតផងដែរ ដែលបានញ៉ាំងកម្មវិធីបានសប្បាយនិងទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនោះផងដែរលោកប្រធានគណៈបញ្ជាការឯកភាពសង្កាត់ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់គ្នា មានការប្រុងប្រយ័ត្ន និងភាពម្ចាស់ការខ្ពស់ ចៀសវាងបង្កឲ្យមានអគ្គិភ័យកើតឡើងជាយថាហេតុ ដែលបណ្ដាលឲ្យខូចខាត ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតក្នុងឱកាសដែលរាជរដ្ឋាភិលបាលសងថ្ងៃឈប់សម្រាកកាលពីចូលឆ្នាំ ក្នុងខែសីហារយៈពេល៥ថ្ងៃនេះ៕

ដោយ៖សហការី


ចែករំលែក៖