ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនជាតិថៃម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

     បន្ទាយមានជ័យ៖ នៅវេលាម៉ោង០៥​និង០០នាទី ថ្ងៃទី​១៩ ខែ សីហា ឆ្នាំ​២០២០ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន អាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តដល់ចំណុចភូមិក្បាលស្ពាន១ កម្លាំង​បានប្រទះឃើញបុរសម្នាក់អង្គុយកន្លែងទី ងងឹត ដោយមានការសង្ស័យកម្លាំងបានចុះទៅត្រួតពិនិត្យឃើញកំពុងប្រើប្រាស់គ្រឿងញៀនហើយក៏​ធ្វើការឃាត់ខ្លួនតែម្តង នឹងបានដកហូតវត្ថុតាងរួមមានឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន ,​ដបថ្នាំកេតាមីន(ទទេ) និងសឺរាំងចាក់ថ្នាំមួយចំនួន។​

  លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យ​ដឹងថា​ជនសង្ស័យ​ជាជនជាតិថៃឈ្មោះ អាការ៉ាផុន អាសានាវិត ភេទប្រុស អាយុ​៣៤ឆ្នាំ ធ្លាប់ធ្វើជាបុគ្គលិកកាស៊ីណូអនឡាញ ដែលស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំខ្លួនមកអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ​។ ជនសង្ស័យ​បានឆ្លើយសារភាពថា ខ្លួនគេពិតបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ដោយយោងតាមចម្លើយសារភាពនិងមានវត្ថុតាងផងនោះ កម្លាំងជំនាញគ្រឿងញៀនអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត​ចាត់ការ​បន្ត។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​គ្រឿងញៀន​អាវុធហត្ថខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់៕ដោយ៖ស សម


ចែករំលែក៖