ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីជំនាញក្រសួងកសិកម្ម អះអាងថា បច្ចុប្បន្ននេះតម្លៃកៅស៊ូមានការកើនឡើង និងមានទីផ្សារល្អជាងមុន

ចែករំលែក៖

ភ្នំពេញ៖ បើតាមការអះអាងពីមន្រ្ដីជំនាញក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈ ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅជុំវិញពិភពលោក ពេលនេះតម្លៃកៅស៊ូនាំចេញទៅកាន់ទីផ្សារអន្ដរជាតិមានការកើនឡើង និងមានទីផ្សារល្អជាងមុន

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ប៉ុល សុផាមានប្រសាសន៍ថា កាលពីដើមខែសីហា និងចុងខែកញ្ញាឆ្នាំ២០២០ខាងមុខនេះ តម្លៃកៅស៊ូនឹងមានការកើនឡើងបន្ដិចវិញពោលគឺអាចមានតម្លៃពី១៣០០ដុល្លាទៅ១៤០០ដុល្លារអាមេរិកក្នុង១តោន។

មន្រ្ដីជំនាញក្រសួងកសិកម្មរូបនេះ បញ្ជាក់ទៀតថា ការកើនឡើងនូវតម្លៃកៅស៊ូនេះ ដោយសារតែទីផ្សារអន្តរជាតិមានកំណើន តម្រូវការខណៈដែលការនាំចេញកៅស៊ូទៅទីផ្សារអន្ដរជាតិរួមមានប្រទេស វៀតណាម ម៉ាឡេស៊ីសិង្ហបុរី និងសហគមន៍អឺរ៉ុបជាដើម គឺមិនមានការកកស្ទះដូចមុននោះទេ។បន្ថែមពីនេះ លោក សង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២០នេះ កម្ពុជាអាចនាំចេញកៅស៊ូបានចំនួន៣០ម៉ឺនតោន ខណៈដែលរយៈពេល៦ខែដើមឆ្នាំ២០២០នេះកម្ពុជាបាននាំចេញកៅស៊ូបានចំនួន១០ម៉ឺនតោន ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩មានកើនឡើង។

មិនតែប៉ុណ្ណោះលោក ប៉ុល សុផា បានរំលឹកឲ្យដឹងថា «ដោយយើងសង្ឃឹមថានឹងបាន៣០ម៉ឺនតោន ដោយសារកៅស៊ូដែលមានរដូវចាប់ពីខែ១ខែ២ខែ៣នេះ រហូតដល់ខែ៥ ប្រមូលផលបានទាប ដែលប្រមូលតាមរដូវ អញ្ចឹងឥឡូវនេះយើងប្រមូលផលបានចំនួន២៩ម៉ឺនហិកតាដែលយើងសង្ឃឹមថា បានចំនួន៣៥ម៉ឺនតោនក្នុងឆ្នាំ២០២០»ឆ្នាំ២០១១រហូតមកដល់រយៈពេលប៉ុន្មានខែចុងក្រោយនេះ តម្លៃកៅស៊ូបន្តធ្លាក់ចុះយ៉ាងគំហុកជាមួយនឹងតម្លៃនាំចេញប្រមាណតែ .២០០ដុល្លារ ក្នុងមួយតោនតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាបច្ចុប្បន្នកម្ពុជា មានផ្ទៃដីដំាកៅស៊ូសរុបប្រមាណជាង ៤០ ម៉ឺនហិកតាក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង ២៥ម៉ឺន ហិកតា ខណៈផ្ទៃដីថែទាំមានជាង១៥ម៉ឺនហិកតា ដែលគិតជាផលិតផលកៅស៊ូសម្រេចបានជិត២ម៉ឺនតោន៕ដោយ៖ស តារា


ចែករំលែក៖