ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីជំទង់ម្នាក់ បើកបរម៉ូតូក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្នបុកគោយន្ដកន្រ្ដៃពីក្រោយបណ្ដាលឲ្យស្លាប់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅ ថ្ងៃព្រហស្បតិ៍ ២ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី ២០ ខែសីហាឆ្នាំ២០២០ វេលាម៉ោង  ១៨៖៣៥ នាទីព្រលប់ នៅលើផ្លូវជាតិលេខ ៦៨ ចន្លោះបង្គោលគីឡូម៉ែត្រ ៩១-៩២ ស្ថិតនៅភូមិឈើក្រំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោង១៨និង៣៥នាទីព្រលប់មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងគោយន្ដកន្រ្ដៃនិងម៉ូតូក្នុងទិសដៅស្របទិសគ្នា  ពីទិសខាង ត្បូងទៅទិសខាងជើងបណ្តាលឲ្យមនុស្សស្លាប់ ១ នាក់(ភេទស្រី)

   ១-អ្នកបើកបរម៉ូតូឈ្មោះ សួន ខេមរាភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរ កម្មករ នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ  បានស្លាប់នៅកន្លែងកើតហេតុ។ បើកបរម៉ូតូម៉ាក ZOOMER X ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង ១X-៥៣៣១ បើកពី ទិសខាងត្បូង ទៅទិសខាងជើង ។

   ២-អ្នកបើកបរគោយន្តកន្រ្តៃ  ឈ្មោះ ប្រាក់ ឡឹក ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិក្តុរ សង្កាត់ កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ( គ្មានរបួស) គោយន្តកន្ត្រៃម៉ាក BOER ពណ៌ក្រហម លេខម៉ាស៊ីន ET 120-91010329  បើកពីទិស ខាង ត្បូងទៅទិសខាងជើងក្នុងស្ថានភាព ផ្លូវត្រង់ ។         

      -មូលហេតុ៖គោយន្តកន្រ្តៃគ្មានភ្លើងចំណាំងផ្លាត ខាងក្រោយ និងម៉ូតូបើកបរល្បឿនលឿនមិនប្រុងប្រយ័ត្ន ទៅបុកគោយន្តកន្ត្រៃ ពីក្រោយនៃផ្នែកខាងឆ្វេងបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ។

 ចំណែកសាកសពបានប្រគល់ជូនទៅអោយសាច់ញាតិយកទៅធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណីខ្មែរ។

  ក្រោយពេលកើតហេតុកម្លាំងជំនាញ ចរាចរណ៍ក្រុងសំរោងសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់កូនក្រៀល បានធ្វើការវាស់វែងកន្លែងកើតហេតុ ។

រីឯវត្ថុតាងទាំងសងខាង បានយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងសំរោង ដើម្បីរៀបចំនីតិវិធីបន្តតាមផ្លូវច្បាប់៕

ដោយ៖ប៉ែន នួន


ចែករំលែក៖