ព័ត៌មានទាន់ហេតុការណ៍៖

ព្រះនាងតូច នរោត្តម ជេនណា ក្តាប់បានឱកាសទីផ្សារសិល្បៈច្រើនបន្តបន្ទាប់

ចែករំលែក៖

   ភ្នំពេញ៖ សាងព្រះស្នាព្រះហស្ថក្នុងរយៈពេលខ្លីនិងគួរឲ្យចាប់អារម្មណ៍ជាច្រើនបន្ទាប់សិល្បករវ័យក្មេងព្រះនាងតូច នរោត្តម ជេនណា អាចក្តាប់បានតំណែងក្នុងតារានាំមុខមួយក្នុងចង្កោមអ្នកសិល្បៈ។ ថ្មីៗនេះព្រះនាងតូចអង្គនេះលេចព្រះភ័ក្រជាច្រើនក្នុងការងារសិល្បៈនិងបានក្លាយជាសិល្បករ Brand Ambassador  របស់ក្រុមហ៊ុនក្នុងស្រុកធំៗផងដែរ។

ស្នាព្រះហស្ថ និងព្រះសូសៀងក្នុងបទចម្រៀងជាច្រើនបន្តបន្ទាប់គួបផ្សំនឹងទេពកោសល្យ និងព្រះភ័ក្រស្រស់ប្រិមប្រិយ បានធ្វើឲ្យសែព្រះរាជវង្ស ព្រះនាងតូច នរោត្តម ជេនណា ទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ កាន់តែបង្កើនការពេញចិត្តគឺក្រោយពីព្រះនាងតូចអង្គនេះបានចូលរួមសម្តែងក្នុងខ្សែភាពយន្តភាគរបស់ទូរទស្សន៍គឺរឿង”ទេពធីតាព្កុលមាស” ក្នុងព្រះតំណែងជាតួអង្គឯកពីកុមារភាព។ ព្រះរាជទេពកោសល្យដ៏ប៉ិនប្រសប់នេះទទួលបានការគាំទ្រខ្លាំង។ ថ្មីៗនេះព្រះនាងទទួលបានការងារសិល្បៈជាហូរហែ ពិសេសក្នុងព្រះនាមជាសិល្បករតំណាងផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនធំៗក្នុងស្រុក ដែលគេដឹងថាជាឱកាសទទួលបានប្រាក់ចំណូលខ្ពស់មិនចាញ់តារាចម្រៀង និងតារាសម្តែងលំដាប់ជួរមុខរាមច្បងនោះឡើយ។ ព្រះនាងមានទាំងទីប្រឹក្សា និងអ្នកជំនិតផ្ទាល់មួយចំនួនដើម្បីជួយជ្រោមជ្រែងនិងសម្រាលកិច្ចការពិសេសការទំនាក់ទំនង ដែលជាបែបផែននៃសិល្បករជំនាន់ក្រោយផងដែរ។

គួរបញ្ជាក់ដែរថាកន្លងមកអ្នកអង្គម្ចាស់តូចនរោត្ដម ជេនណាធ្លាប់រំលេចពីវីដេអូចម្រៀងមួយបទដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម អ្នកអង្គម្ចាស់ នរោត្ដមជេនណា ជាសែរាជវង្សវ័យក្មេងបំផុតនៃព្រះរាជាណាចក្រកម្ពុជា ជាបុត្រីទីពីររបស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផារី និង ជាព្រះរាជនត្តារបស់សម្តេចព្រះមហិស្សរា នរោត្តមចក្រពង្ស បានបញ្ចេញព្រះសូរសៀងនៃចម្រៀងថ្មី ។ជាពិសេសអត្ថន័យបទចម្រៀងចាក់ចំដួងចិត្តជាមួយតន្ត្រីដ៏ពីរោះរណ្ដំ ព្រមជាមួយសំនៀងដ៏ក្រលួច និង កាយវិការយ៉ាងស័ក្ដិសមឥតខ្ចោះ បានធ្វើឱ្យចម្រៀងថ្មីរបស់ព្រះនាងតូចទទួលការគាំទ្រយ៉ាងខ្លាំង។ ទន្ទឹមនឹងនោះបណ្ដាអ្នកលេងបណ្ដាញសង្គមក៏នាំគ្នាខមិនលើកសរសើរ។ អ្នកអង្គម្ចាស់តូច នរោត្ដម ជេនណា ដែលកំពុងល្បីថាអាចច្រៀងបានរហូតដល់ទៅ ភាសាឯណោះ ដូចជា ថៃ បារាំង ចិន អង់គ្លេសជាដើម។ ក្រៅពីច្រៀងអ្នកអង្គម្ចាស់ក៏សព្វព្រះទ័យ និងមានជំនាញលើការហ្វឹកហាត់រាំបទចម្រៀ ជាចង្វាក់បុរាណ ប្រជាប្រិយ និងបទចម្រៀងអន្តរជាតិផងដែរ៕ ដោយ៖ វឌ្ឍនា

 


ចែករំលែក៖