ភ្នំពេញ៖ បើតាមឯកសារយោង៖ សៀវភៅសត្វស្លាបនៃប្រទេសកម្ពុជា«ល្វាចេកព្រៃ White-rumped Shama »ជាប្រភេទក្រុមបក្សីដែលរស់នៅតំបន់ព្រៃ ហេីយមានវត្តមានពេញមួយឆ្នាំ។ បក្សីល្វាចេកព្រៃ មានទំហំពី ២១,៥-២៨សង់ទីម៉ែត្រ ហេីយបក្សីឈ្មោលមាន ក្បាល ទ្រូង ខ្នងនិងកន្ទុយពណ៌ខៀវចាស់ និងចុងខ្នងពណ៌-ស។ ចំពោះបក្សីញី មានពណ៌ស្រអាប់ជាងបក្សីឈ្មោល ក្បាល ទ្រូង និងខ្នងពណ៌ប្រផេះក្រម៉ៅ(ខៀវខ្ចី)។ បក្សីប្រភេទនេះរស់នៅតាមព្រៃស្រោង ពាក់កណ្តាលស្រោង និងព្រៃឫស្សី។ ការបន្តពូជបក្សីល្វាចេកព្រៃ គឺចាប់ពីខែមិនា រហូតដល់ខែកញ្ញា។
បើតាមឯកសារយោង៖ សៀវភៅសត្វស្លាបនៃប្រទេសកម្ពុជា កម្ពុជា«ល្វាចេកព្រៃ White-rumped Shama »ថតនៅទីតាំងសហគមន៍អេកូទេសចរណ៍កោះសាមសិប ខេត្តក្រចេះ៕
ដោយ៖ សិលា