ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ស្តីពីការបង្ក្រាបជាក់ស្តែងករណី ធ្វើអោយខូចខាតដោយចេតនា (យកសាំងដុតផ្ទះគេ) នៅថ្ងៃទី ២០ខែ សីហា ឆ្នាំ២០២០វេលាម៉ោង ៨និង៣០នាទីនៅចំណុច ផ្ទះគ្មានលេខ ផ្លូវ លំ ក្រុម៣ ភូមិ ខ២ សង្កាត់ ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
-ជនរងគ្រោះឈ្មោះ តាំង សៀវតុង ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៣ ភូមិខ២ សង្កាត់ ច្រាំងចំរេះ២ ខណ្ឌ ឫស្សីកែវ មុខរបរ កម្មករ ។
ចំណែកជនសង្ស័យទាំង២នាក់រួមមាន៖
១/ឈ្មោះ សេត រ៉ូសិត ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិខ២ សង្កាត់ ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
២/ឈ្មោះ ឡេះ រ៉ូសាលី ភេទប្រុស អាយុ២៣ ឆ្នាំ មានទីលំនៅភូមិ ខ២ សង្កាត់ ច្រាំងចំរេះ២ ខណ្ឌ ឫស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
សម្ភារដកហូតមាន៖ដែកកេះចំនួន១,ដបទឹកសុទ្ធមានសាំងកន្លះដប ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យខាងលើ២នាក់បានឈ្លោះប្រកែកគ្នាមួយសន្ទុះក្រោយមកក៏មានផ្សែងហ៊ុយនិងឃើញជនសង្ស័យដើរចេញក៏ត្រូវបានប្រជាពលរដ្ឋឃើញជួយពន្លត់ទាន់ពេលវេលាហើយបានស្រែកផ្អើរឆោឡោដេញចាប់ជនសង្ស័យស្របពេលកម្លាំងល្បាតនៅក្បែរនោះឃើញជួយអន្តរាគមន៍ឃាត់បានជនសង្ស័យចំនួន២នាក់បាននាំមកចាត់ការតាមនីតិវិធី។
ចំពោះមុខផ្នែកជំនាញខណ្ឌកំពុងស្រាវជ្រាវនិងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕
ដោយ៖ជី ណា