ព័ត៌មានទាន់ហេតុការណ៍៖

សុំប្រពន្ធទៅធ្វើការសំណង់នៅភ្នំពេញបែជាជិះម៉ូតូមកចង.កក្រោមដើមស្វាយផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញចង.កក្រោមដើមស្វាយបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍មកក្រុមគ្រួសារនិងសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពភ្លាមៗកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០នៅចំណុចចំការស្វាយស្ថិតក្នុងភូមិស្វាយរូង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសខាងលើមានឈ្មោះប៉ែន សុត អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់មានស្រុកកំណើតនៅរមាសហែកខេត្តស្វាយរៀងបច្ចប្បន្នរស់នៅភូមិចក ឃុំកំពង់ចក ស្រុករំដួល។

តាមស្រ្តីជាប្រពន្ធបានរៀបរាប់ថាគាត់ធ្លាប់មានប្ដីមុននិងមានកូនប្រុសប៉ុន្តែអកុសលប្ដីស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ទើបគាត់សម្រេចចិត្តយកប្ដីថ្មីទៀតជាបុរសខាងលើនេះជាកម្មករសំណង់តែម្ដងដោយរស់នៅជាមួយគ្នាជិត១០ឆ្នាំមកហើយ។

ប្រភពបន្តថាបន្ទាប់ពីប្ដីបានត្រឡប់មកពីធ្វើការសំណង់នៅភ្នំពេញមកលេងស្រុករយះពេល៦ទៅ៧ថ្ងៃគឺតែងតែផឹកស្រាសរស្រវឹងនិងរករឿងប្រចណ្ឌគាត់នឹងកូនប្រុសប្ដីមុនរហូត។

ស្ត្រីជាប្រពន្ធបន្តថាមុនកើតហេតុប្ដីបានរៀបចំខោអាវសុំគាត់ទៅធ្វើការសំណង់នៅភ្នំពេញប៉ុន្តែមិនដឹងយ៉ាងម៉េចស្រាប់តែជិះម៉ូតូមកចង.កនៅចំការស្វាយបង្កការភ្ញាក់ផ្អើលដល់គាត់តែម្ដង។

សពក្រោយពីសមត្ថកិច្ចនគរបាលជំនាញសន្និដ្ឋានថាពិតជាស្លាប់ដោយចង.កប្រាកដមែនមិនមានស្នាកស្នាមអ្វីសំគាល់ជារឿងឃាតកម្មនោះទេទើបប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕ដោយ៖យឹម សុថាន


ចែករំលែក៖