ព័ត៌មានទាន់ហេតុការណ៍៖

បុរសដែលជាមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ជិះរថយន្តស៊េរីទំនើប១គ្រឿង តែពាក់ស្លាកលេខរបស់គេត្រូវម្ចាស់គេតាមរកឃើញ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលគេបានឱ្យដឹងថា ជាមន្ត្រីក្រសួងមហាផ្ទៃ បានជិះរថយន្តស៊េរីទំនើបមួយគ្រឿង តែដាក់ស្លាកលេខរថយន្តរបស់គេ ត្រូវបានម្ចាស់គេតាមទាន់។

ប្រភពព័ត៌មានពីបុរសដែលជាម្ចាស់ស្លាកលេខដែលបានបាត់ បានប្រាប់ឱ្យដឹងថា ប្រហែលជា១ខែមុន (ខែកក្កដា) គាត់បានជិះរថយន្តមួយគ្រឿងម៉ាក ព្រូស ដែលពាក់ស្លាកលេខ ភ្នំពេញ 2AY-9021 រួចចតរថយន្តរបស់គាត់ចោលនៅទឹកដី សង្កាត់បឹងរាំង( ពេលយប់) ខណៈពេលគាត់ចេញមកយករថយន្តគាត់វិញស្រាប់តែបាត់ស្លាកលេខរថយន្តរបស់គាត់ រហូតដល់បច្ចប្បន្ន នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះទើបឃើញនៅលើរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក ឡិចសុីសRX-400hមួយគ្រឿងនៅក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី៤ រួចទាក់ទងទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជួយឃាត់រថយន្តនោះដើម្បីធ្វើការដោះស្រាយ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តឡិចសុីស ដែលជាមន្ត្រី ក្រសួងមហាផ្ទៃ ដែលដាក់ស្លាកលេខគេ បានប្រាប់ឱ្យដឹងថា រូបខ្លួនបានទិញរថយន្តមួយគ្រឿងម៉ាក ឡិចសុីស ពណ៌ស ពាក់ស្លាកលេខ 2AY-9021 ចេញពីឃ្លាំងលក់រថយន្តមួយកន្លែង ជាង២សប្តាហ៍ហើយ ថែមទាំងដឹងថាស្លាកលេខនេះមិនមែនជាស្លាកលេខរថយន្តរបស់ខ្លួន រួចរូបខ្លួនបានជិះរថយន្តដែលខ្លួនទិញមក រហូតដល់បច្ចប្បន្ន។

រហូតព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នេះបានជិះមកចតនៅតាមបណ្តោយផ្លូវលេខ១០៧ ស្រាប់តែម្ចាស់ស្លាកលេខរថយន្តព្រូស តាមរកឃើញនៅនឹងកន្លែងកើតហេតុខាងលើ។

បច្ចប្បន្ន ភាគីទាំងសងខាងរួមទាំងរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងរាំង យកទៅដោះស្រាយតាមនីតិវិធីច្បាប់៕ ដោយ ៖ រ៉ារ៉ា


ចែករំលែក៖