ព័ត៌មានទាន់ហេតុការណ៍៖

នៅសប្តាហ៍​ក្រោយ​នេះ! វ៉ាក់សាំង COVID-19 របស់​រុស្ស៊ី​ឈ្មោះ Sputnik V នឹងត្រូវ​ដាក់​ឲ្យ​ធ្វើតេស្ត​លើ​មនុស្ស​ចំនួន​៤​ម៉ឺន​នាក់

ចែករំលែក៖

អន្តរជាតិ៖ យោងតាមសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២០ សីហាម្សិលមិញនេះ របស់មូលនិធិវិនិយោគផ្ទាល់ប្រទេសរុស្ស៊ី ដែលផ្តល់ប្រាក់ដល់គម្រោងវ៉ាក់សាំង COVID-19 ឈ្មោះ Sputnik V នឹងត្រូវដាក់ឲ្យធ្វើតេស្តលើមនុស្សចំនួនម៉ឺននាក់ ចាប់ផ្តើមពីសប្តាហ៍ក្រោយនេះ ដោយវ៉ាក់សាំងSputnik V គឺជាវ៉ាក់សាំង​COVID-19 ដំបូងគេបង្អស់ដែលត្រូវបានផលិតឡើង ប៉ុន្តែប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងនេះ ត្រូវបានចោទជាសំណួរ ដោយសារពុំមានព័ត៌មានពីការធ្វើតេស្តគ្រប់គ្រាន់

នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «​ការធ្វើតេស្តលើសមត្ថភាពក្នុងការឆ្លើយតបរបស់ភាពស៊ាំ និងសុវត្ថិភាពរបស់វ៉ាក់សាំង​Sputnik V និងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ដោយរួមបញ្ចូលមនុស្សម៉ឺននាក់​»​ ហើយការធ្វើតេស្តនេះមានលក្ខណៈដូចការធ្វើតេស្តដំណាក់កាលទីរបស់វ៉ាក់សាំងដទៃទៀតដែរ

បើតាមទីភ្នាក់ងារព័ត៌មាន AFP  លោក Kirill Dmitriyev ប្រធានមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី និយាយក្នុងន្នីសិទសារព័ត៌មានថា ការចាក់វ៉ាក់សាំងទៅលើក្រុមមនុស្សដែលប្រឈមនឹង COVID-19 រួមមានគ្រូពេទ្យ នឹងត្រូវចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយធ្វើឡើងដោយការស្ម័គ្រចិត្តរហូតមកទល់ពេលនេះ មានប្រទេសច្រើនជាង២០បានធ្វើសំណើសុំទិញវ៉ាក់សាំងCOVID-19 រាប់ពាន់លានដូ ខណៈរុស្ស៊ីក៏មានកិច្ចព្រមព្រៀងជាមួយប្រទេសមួយចំនួនក្នុងការផលិតវ៉ាក់សាំង

លោក Dmitriyev បានបន្ថែមថា ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំត្រូវរំពឹងនឹងចាប់ផ្តើមក្នុងខែតុលា ចំណែកឯការនាំចេញទៅក្រៅប្រទេសអាចនឹងធ្វើឡើងនៅខែវិច្ឆិកា ខែធ្នូ

ចំណែកឯបញ្ហាទាក់ទិនទៅនឹងមន្ទិលសង្ស័យទៅលើប្រសិទ្ធិភាពវ៉ាក់សាំងពីបណ្តាប្រទេសដទៃ និងអង្គការសុខភាពពិភពលោក​(WHO) លោកDmitriyev បានលើកឡើងថា« យើងឃើញមានការប្រែប្រួលយ៉ាងច្រើនចំពោះពាក្យសម្តីរបស់ WHO ជាការពិត ដំបូងឡើយពួកគេមិនទាន់មានព័ត៌មានគ្រប់គ្រាន់ តែពេលនេះព័ត៌មានផ្លូវការត្រូវបានបញ្ជូនទៅ ហើយ​WHO នឹងវាយតម្លៃវ៉ាក់សាំង​»​

បច្ចុប្បន្ននេះ បើគិតត្រឹមថ្ងៃទី២១ សីហានេះ រុស្ស៊ីមានចំនួនអ្នកឆ្លង​COVID-19 ៩៤២,១០៦ ករណី និងមានអ្នកស្លាប់ចំនួន១៦,០៩៩ នាក់ រុស្ស៊ីជាប្រទេសដែលមានអ្នកឆ្លងច្រើនលំដាប់ទី បន្ទាប់ពីអាមេរិក ប្រេស៊ី និងឥណ្ឌាដោយ៖ស តារា




ចែករំលែក៖