កន្លងមកនៅទីក្រុងប៉េកាំង គឺត្រូវឲ្យពលរដ្ឋត្រូវតែពាក់ម៉ាស់ទាំងអស់នៅទីសាធារណៈ ប៉ុន្តែពេលនេះច្បាប់នេះត្រូវបាន លុបចោលវិញហើយ ដោយមិនមានការបង្ខំឲ្យពលរដ្ឋពាក់ម៉ាស់ ឡើយ។ ការសម្រេចខាងលើ ក្រោយពេលនៅទីក្រុងប៉េកាំងមិនមានករណីឆ្លងកូវីដ-១៩ រយៈពេល១៣ថ្ងៃកន្លងមក។
ប៉ុន្តែបើទោះបីមិនមានការបង្ខិតបង្ខំ ប៉ុន្តែពលរដ្ឋនៅទីក្រុងប៉េកាំងបន្តពាក់ម៉ាស់ដដែលពេលចេញទៅទីសាធារណៈ។ ពលរដ្ឋនៅទីក្រុងប៉េកាំង បានបង្ហាញពីចំណាប់អារម្មណ៍ថា ការពាក់ម៉ាស់ក្លាយជាទម្លាប់ហើយមានអារម្មណ៍ថាមានសុវត្ថិភាពពេលចេញទៅខាងក្រៅ។
នារីវ័យ២៤ឆ្នាំម្នាក់រស់នៅទីក្រុងប៉េកាំង បានឲ្យដឹងថា« ខ្ញុំគិតថាខ្ញុំអាចដោះម៉ាស់ចេញបានគ្រប់ពេល ប៉ុន្តែខ្ញុំត្រូវដឹងថាអ្នកដទៃអាចទទួលយករឿងនេះដែរឬទេ។ ខ្ញុំគិតថា មនុស្សគ្រប់រូប នឹងមិនពេញចិត្តឡើយឃើញខ្ញុំមិនពាក់ម៉ាស់។
នេះជាលើកទីពីរហើយដែលមន្ត្រីសុខាភិបាលទីក្រុងប៉េកាំង លុបច្បាប់រឹតត្បិត ស្តីពីការពាក់ម៉ាស់។ កាលពីចុងខែមេសា ទីក្រុងប៉េកាំងត្រូវឲ្យពលរដ្ឋពាក់ម៉ាស់ពេលចេញទៅខាងក្រៅ។ ប៉ុន្តែនៅចុងខែមិថុនា កូវីដ-១៩ បានផ្ទុះឡើងជាថ្មី នៅទីក្រុងប៉េកាំងបង្ខំឲ្យពលរដ្ឋត្រូវពាក់ម៉ាស់ពេលចេញទៅខាងក្រៅ៕ ធី រីណា