ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ៖ ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ រយៈពេល៥ថ្ងៃមកនេះ ពោលពីថ្ងៃទី១៧ ដល់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានបទល្មើសកើតឡើងចំនួន ៥៨លើក ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៥៤នាក់ ផងដែរ។
លោកថ្លែងថា៖ បទល្មើសនេះបានកើនឡើងត្រឹម២ភាគរយប៉ុណ្ណោះ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ។ ងាកមកបទល្មើសឆ្នាំ២០២០ នេះវិញ មានអ្នកស្លាប់ ៦នាក់ រងគ្រោះ ៥នាក់ និងរបួស២៤នាក់ ព្រមទាំងខូចខាតសម្ភារៈប្រាក់កាក់មួយចំនួន។ ក្នុងចំណោមបទល្មើសទាំងនេះ មានបទល្មើសឧក្រិដ្ឋចំនួន៩ករណី (ឃាតកម្ម៦លើក រំលោភ៣លើក) ចាប់ខ្លួនមនុស្ស៤នាក់ និងបទល្មើសមជ្ឈឹម ៤៩ករណី ចាប់ខ្លួនមនុស្ស៥០នាក់ ។
កាត់បន្ថយបានបទល្មើសជាលទ្ធផលធំធេងបំផុត ដែលអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន បានបំពេញភារកិច្ច តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕ដោយ៖ សិលា