អន្តរជាតិ៖ក្នុងចំណោមប្រទេសដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អង្កការសហប្រជាជាតិទាំង១៥ប្រទេស មាន១៣ប្រទេសបានសរសេរលិខិតប្រឆាំងការសម្រេចរបស់អាមេរិក ពាក់ព័ន្ធការដាក់ទណ្ឌកម្មទៅលើប្រទេសអុីរ៉ង់។ ក្នុងចំណោមប្រទេស សមាជិកគឺប្រទេសសាធារណរដ្ឋDominica មិនសេសេរលិខិតប្រឆាំងអាមេរិក។
ការដាក់ទណ្ឌកម្មទៅលើប្រទេសអុីរ៉ង់ របស់អាមេរិក ទទួលរងការរិះគន់យ៉ាងខ្លាំងពីបណ្តាប្រទេសជាសមាជិក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ កាលពីថ្ងៃទី២០ខែសីហា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពន្យារពេលដាក់ទណ្ឌកម្មដល់ប្រទេសអុីរ៉ង់។ ក្នុងរយៈពេល២៤ម៉ោងក្រោយអាមេរិកប្រកាសដាក់ទណ្ឌកម្ម មានប្រទេសចំនួន១៣ក្នុងចំណោម១៥ប្រទេសបានសរសេរលិខិតប្រឆាំងអាមេរិក។
កន្លងមកសារព័ត៌មាន Euronews បានផ្សាយថា មានប្រទេសចំនួន៣នៅតំបន់អឺរ៉ុប មានអង់គ្លេស បារាំង និងអាល្លឺម៉ង់បានចេញសេចក្តីប្រកាសរួមប្រឆាំង ការសម្រេចបន្តដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសអុីរ៉ង់។
ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ប្រកាសបន្តដាក់ទណ្ឌកម្មអុីរ៉ង់ ក្រុមប្រឹក្សាសន្តិសុខមានរយៈពេល១០ថ្ងៃដើម្បីសម្រេច ថាតើអនុម័តឬក៏ច្រានចោលសេចក្តីព្រាងច្បាប់បន្តដាក់ទណ្ឌកម្មនោះ។ ប្រសិនបើក្រុមប្រឹក្សាសន្តិសុខ ឯកភាព ច្បាប់ដាក់ទណ្ឌកម្ម នឹងត្រូវពន្យារពេលដោយស្វ័យប្រវត្តិ៕
ដោយ៖ធី រីណា