ព័ត៌មានទាន់ហេតុការណ៍៖

ទិដ្ឋភាពនៃពិធីបុណ្យសពប្អូនប្រុសលោកត្រាំ​ ធ្វើឡើងនៅសេតវិមាន

ចែករំលែក៖

អន្តរជាតិ៖ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានរៀបចំពិធីបុណ្យសពប្អូនប្រុសបង្កើត គឺលោក រ៉ូបឺតត្រាំ នៅសេតវិមាន នាថ្ងៃទី​២១ខែសីហា (ពេលវេលាអាមេរិក) ។
សារព័ត៌មាន Dailymail បានផ្សាយថា លោក Robert trump ​បានស្លាប់នៅថ្ងៃទី​១៦ខែសីហា គឺក្រោយមួយថ្ងៃដែលប្រធានាធិបតីត្រាំទៅសួរសុខទុក្ខនៅមន្ទីរពេទ្យក្នុងទីក្រុងញូវយ៉ក​។
នៅក្នុងពិធីបុណ្យសពមានប្រធានាធិបតីដូណាល់ ត្រាំ និងភរិយា លោកស្រី Melania អ្នកទាំងពីរបង្ហាញពីទុក្ខគ្រៀមគ្រាំពេលសែងមឈូសចេញពី អគារ North Portico នៅសេតវិមាន។
នេះជាលើកទីមួយហើយដែលពិធីបុណ្យសពត្រូវបានធ្វើឡើងនៅសេតវិមាន ​។ កាលពីឆ្នាំ​១៩៦៣​ ក៏មានពិធីបុណ្យសព​អតីតប្រធានាធិបតី John F Kennedy ។ ចំណែកលើកនេះគឺជាពលរដ្ឋធម្មតាត្រូវបានរៀបចំពិធីបុណ្យសពនៅសេតវិមានគឺជារឿង​មិនដែលកើតមានពីមុនមក៕ដោយ៖ធី រីណា


ចែករំលែក៖